ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះជីវប្រវត្តិសង្ខេបរបស់ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រសូត្រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានព្រះបិតាគឺជា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងព្រះមាតា សម្ដេច ព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។

សម្តេចព្រះ នរោត្តម សីហមុនី មានព្រះរៀម និងព្រះអនុជម្តាយទីទៃសរុប ១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយ អង្គគត់គឺ សម្តេច នរោត្តម និន្ទ្រពង្ស (១៩៥៤-២០០៣)។

ចំពោះប្រវត្តិការសិក្សា ព្រះអង្គអាចប្រើប្រាស់ភាសា បារាំង និងឆែក បានយ៉ាងស្ទាត់ជំនាញ។ ក្នុងនោះទ្រង់ក៏អាច ប្រាស្រ័យភាសាអង់គ្លេស និងរុស្សី បានយ៉ាងប្រសើរផងដែរ។ នៅឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពី ទីក្រុងប្រាហ្ក ដើម្បី ទៅសិក្សាផ្នែកខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើង បន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ 

ក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញដោយភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់ អំណាចបានប្រឆាំងនឹងរាជានិយមនិងបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូត ដល់ឆ្នាំ១៩៧៩ ពេលដែលខ្មែរក្រហមដួលរលំ។

នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំងដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគម របាំខ្មែរដោយទ្រង់បានគង់នៅប្រទេសបារាំងអស់រយៈពេលជាង ២០ឆ្នាំ។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមាន ព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆេក។

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញនិងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។ 

មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរពម្យងារជា «ស្ដេចក្រុមឃុន» ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ព្រះរាជទាន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកទ្រង់ត្រូវបានតំឡើងជា «សម្ដេចព្រះបរមនាថ» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤»។

ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ 

ជាមួយគ្នានោះ ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។

ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនឹងយកអស់សមត្ថភាពបម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»។

គួរឱ្យថា ក្នុងរយៈពេល ១៨ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះអង្គបានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ទ្រង់តាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស។

ក្នុងនោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ដូចនឹងបញ្ហារបស់ទ្រង់ផ្ទាល់ ដោយព្រះអង្គតែងតែ ធ្វើការចូលរួមបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គផ្ទាល់ ក្នុងការជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន និងប្រឡាយទឹកផងដែរ។

មួយវិញទៀត ជារៀងរាលខែ ព្រះអង្គតែងប្រទាននូវថវិកាដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជា ការយាងចុះជួបផ្ទាល់ជាមួយប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល នឹងបានផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីប្រជាពលរដ្ឋបានយកទៅដោះស្រាយបញ្ហាជីវភាពរបស់ពួកគេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក