ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាយល់ថា សម រង្ស៊ី កំពុងបង្ហាញនូវនយោបាយហ្វាស៊ីស

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចាត់ទុកការប្រមាថជាបន្តបន្ទាប់របស់លោក សម រង្ស៊ី លើព្រះមហាក្សត្រកំពុងបង្កើតកំហុសឆ្គងនយោបាយ និងភាពបរាជ័យ និងបានបង្ហាញឱ្យកាន់តែច្បាស់ពីចរិតនយោបាយអន់ថយនិងហ្វាស៊ីស។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែតុលា ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ បានកត់សម្គាល់ពីទង្វើរបស់ទណ្ឌិត សម រង្ស៊ី នាពេលថ្មីៗនេះត្រូវបានក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ញាតិវង្សានុវង្ស គណបក្សនយោបាយ និង សាធារណជនថ្កោលទោស ដោយចាត់ទុកថាជាអំពើក្បត់ជាតិ និងប្រៀបដូចនឹងទង្វើដ៏គ្រោះថ្នាក់របស់ ប៉ុល ពត ដែលជាទមិឡឥតសាសនាបំផ្លិចបំផ្លាញសង្គមជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានកត់សំគាល់ថា៖ «មុំដ៏សំខាន់សម្រាប់ទ្រលំនឹងជាតិយើង មានតួអង្គកំពូលទាំងបីគឺ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជន ហើយទោះបីក្នុងតម្លៃណាក៏ដោយ និងក្នុងការគោរពដល់ភាពថ្លៃថ្នូរ កម្ពុជាមិនអាចអនុញ្ញាតឱ្យមានអំពើប្រមាថ ការបំបែកបំបាក់ រួមទាំងការបំផ្លាញចំពោះគុណសម្បត្តិ និងគុណតម្លៃរបស់ ឥស្សរជន និង ស្ថាប័នជាតិនោះឡើយ ព្រោះជាតួអង្គដែលតំណាងឱ្យផលប្រយោជន៍រួមដ៏ឧត្តុង្គឧត្តមរបស់ជាតិនិងប្រជាជន»។

លោក ហ៊ុយ វណ្ណៈ បានរម្លឹកឱ្យលោក សម រង្ស៊ី គួរតែមានភាពអៀនខ្មាស់ខ្លួនឯង និងមិនត្រូវបង្កើតលេស និងទម្លាក់នូវអ្វីដែលជាកំហុសរបស់ខ្លួនបន្ទោសទៅអ្នកដទៃនោះទេ។ លោកក៏បានលើកឡើងដោយជំរុញកុំឱ្យមើលស្រាល ឬធ្វេសប្រហែសចំពោះជនដែលលោកហៅថាជាហ្វាស៊ីសនេះផងដែរ។

លោកថា៖ «នយោបាយជាផ្នែកនៃដំណើរកម្ពុជា ហើយដើម្បីធានាបាននូវស្ថិរភាព សន្តិភាព និងការរីកចម្រើនរបស់សង្គមជាតិ កម្ពុជាមិនត្រូវធ្វេសប្រហែស មិនត្រូវមើលស្រាល និងមិនត្រូវឱ្យកើតមាន ជាថ្មីនូវជនហ្វាស៊ីស ព្រមទាំងមនោគមវិជ្ជារបៀបទមិឡឥតសាសនា មានឱកាសបំផ្លិចបំផ្លាញមាតុភូមិកម្ពុជា បានឡើយ ទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគត»


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក