សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

លោក ឯម ច័ន្ទមករា អរគុណរដ្ឋាភិបាលអូស្រ្តាលីក្នុងការរួមចំណែកលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យពិការភាពនៅកម្ពុជាតាមរយៈគម្រោងផែនការអង្គការជនពិការអន្តរជាតិ (HI)។

ថ្លែងក្នុងពិធីបិទប្រកួតប្រជែងការរចនា នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ លោក ឯម ច័ន្ទមករា បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រដល់់រដ្ឋាភិបាលកម្ពុជា មានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសេនាធិការ ក្នុងគម្រោងផែនការអង្គការជនពិការអន្តរជាតិ (HI) តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីសេវាប្រកបដោយសមធម៌ និងនិរន្តភាព ហៅកាត់ថា (ACCESS) ដែលបានសហការរៀបចំការប្រកួតនេះឡើង។

គួរឱ្យដឹងថា ការប្រកួតប្រជែងនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងជំរុញការអនុវត្ត ការបំផុសគំនិតដល់និស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មស្ដីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កភាពងាយស្រួលសម្រាប់ជនមានពិការ នៅក្នុងការរចនាគម្រោងប្លង់សំណង់អគារ និងទីកន្លែងសាធារណៈផ្សេងៗ។ មួយវិញទៀតគឺការពង្រីកចំណេះដឹងលើទស្សនៈទានផាសុកវត្ថុសំដៅកសាង និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់មនុស្សគ្រប់រូបប្រើប្រាស់ ក៏ដូចជាការចង់ឃើញសំណង់គ្រប់ប្រភេទក្លាយជាសំណង់មេត្រីភាពតាមរយៈស្មារតីអនុវត្តរបស់គ្រូ។

ជាមួយគ្នានេះ ប្រធានក្រុមនៃកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS) លោកស្រី Anne ROUVE-KHIEV ឱ្យដឹងថា អស់រយៈពេលជាងមួយទសវត្សរ៍ រដ្ឋាភិបាលអូស្ត្រាលី (GOA) បានក្លាយជាដៃគូយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ក្នុងការលើកដើម្បីលើកកម្ពស់សិទ្ធិជនពិការដែលមានទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអូស្ត្រាលី។

ក្នុងនោះ លោកស្រីបានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS) ពិតជាមានមោទនភាពដែលបានធ្វើជាដៃគូសហការ ជាមួយរដ្ឋាភិបាល និងស្ថាប័នមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ក៏ដូចជាវិស័យឯកជន និងជាពិសេសជាមួយអង្គការជនពិការ ដើម្បីលើកកម្ពស់សិទ្ធិជនពិការផងដែរ។

យ៉ាងណាមិញ លោក ឯម ច័ន្ទមករា បានបញ្ជាក់ផងដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព ដោយបានគិតបញ្ចូលអំពីការបង្កលក្ខណៈងាយស្រួល រួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឧបករណ៍ផ្សេងៗការកែលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈ និងការកែលម្អមធ្យោបាយទំនាក់ទំនងចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ក៏ដូចជាសេវាកម្មផ្សេងៗសម្រាប់ជនមានពិការភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក