ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៣

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់បៀវត្សដល់រាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ។

បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងដែលចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងចាប់ពីចំនួនជាង ១លាន ១សែនរៀល ដល់ប្រមាណ ១លាន ៣សែនរៀល។ បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួនជាង ១លាន ២សែនរៀល ដល់ ១លាន ៤សែនរៀល។

បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួនជាង ១លាន ២សែនរៀល (ដោយគិត បញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ជាង ១លាន ៣សែនរៀល (ដោយគិតបញ្ចូលទាំង, របបអង្ករ)។

បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួនជាង ១លាន ១សែនរៀល (ដោយមិនគិត បញ្ចូលរបបអង្ករ) ទៅជាង ១លាន ២សែនរៀល (ដោយមិនគិតបញ្ចូល របបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណជាង ១លាន ៣សែនរៀល។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាចំនួន ៥ម៉ឺនលានរៀល សម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន។ បន្ថែមពីនេះរាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ៦ម៉ឺនលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួង សុខាភិបាល។

សូមរំលឹកថា នៅប៉ុន្មានឆ្នាំនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានខកខានដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយសារកម្ពុជាមានតម្រូវការទប់ស្កាត់ជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក