វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ដេចម៉ែកោតសរសើរព្រះមហាក្សត្រដែលបានធ្វើឱ្យកម្ពុជាមានភាពរីកចម្រើន

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់មានព្រះរាជមោទនភាព និងកោតសរសើរ ព្រះបាទនរោត្តម សីហមុនី ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាប្រកបដោយចិរយាសម្បត្តិ នាំមកនូវសន្ដិភាព វិបុលភាព ក្នុងរាជ្ជកាលរបស់ព្រះអង្គ។

ក្នុងព្រះរាជសារលិខិតចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចព្រះមហាក្សត្រី ទ្រង់មានរាជឱង្ការថាអបអរសាទរខួប ១៨ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ព្រះបាទ នរោត្តម សីហមុនី ដោយបានសំដែងនូវការកោតសរសើចំពោះព្រះបាទនរោត្តម សីហមុនី ដែលបានធ្វើឱ្យកិត្តិនាម ព្រះកិត្តិស័ព្ទរបស់ព្រះអង្គកាន់តែល្បីល្បាញក្នុងមជ្ឈដ្ឋានជាតិ-អន្តរជាតិ និងទទួលបានមហាជោគជ័យក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្រ។

សម្ដេចព្រះមហាក្សត្រីមានព្រះរាជឱង្ការថា៖ «សូមព្រះរាជាណាចក្រកម្ពុជា ស្គាល់តែសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពជាដរាបដើម្បីជាសុភមង្គលក្នុងរជ្ជកាលព្រះរាជបុត្រ»។

ព្រះមហាក្សត្រីបានបួងសួងដល់វត្ថុសាកសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធព្រះអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ជាពិសេសព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះរាជមេត្តាជួយអភិបាលថែរក្សា ព្រះបាទនរោត្តម សីហមុនី បានប្រកបតែនឹងព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរដើម្បីតង់ ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា និងគង់ប្រថាប់ជាព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ជាដរាបតរៀងទៅព្រមទាំងបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយពីទទួលបានព្រះរាជសារព្រះមហាក្សត្រី ព្រះករុណា សម្ដេចព្រះនរោត្តម សីហមុនី មានព្រះរាជអំណរគុណ និងបានជូនពរព្រះមហាក្សត្រីវិញផងដែរ។

ក្នុងព្រះរាជសារព្រះមហាក្សត្រទ្រង់មានព្រះរាចឱង្ការថា៖ «ព្រះរាជសារដ៏ឧត្តុងឧត្តមនេះ បានប្រទានព្រះពរជ័យ និងមានអត្ថន័យដ៏វិសេសវិសាលប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏មហាត្រជាក់ត្រជុំ ឧត្តមថ្លៃថ្លាបំផុត អំពីសកម្មភាពនៃតូលព្រះបង្គំជាខ្ញុំ ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ និងបានឡើងគ្រងរាជ្យនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក