លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEWS : ករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការ ករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា យោងតាមរបាយការណ៍ពី៖

១- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣:០០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ដង្ហក់ខ្លាំង។

ដោយការវិវត្តរបស់ជំងឺពីរមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមពេទ្យជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ០០៤៥នាទី រំលងអាធ្រាត។

២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ដោយមានរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង។

ពីរមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពរបស់អ្នកជំងឺចេះតែធ្ងន់ធ្ងរ ឡើងៗ អ្នកជំងឺមានអាការៈហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់ បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ទាំងពីរខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក