ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភាកម្ពុជាស្នើរដ្ឋសភាថៃបន្តជំរុញផ្នែកសេវាសុខាភិបាលបន្ទាន់និងពាណិជ្ជកម្មនៅតាមព្រំដែនប្រទេសទាំងពីរ

ថៃ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានស្នើប្រធានរដ្ឋសភាថៃ លោក ឈួន លីកផៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សាមរតកប្រពៃណីល្អពីដូនតា ក្នុងការជួយយកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនិងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ដើម្បីធ្វើយ៉ាងណាបង្កភាពងាយស្រួលទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានស្នើទៅរដ្ឋសភាថៃបែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងជាប្រធាន APPF លើកទី៣០ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាប្រទេសថៃ ខណៈសម្តេចចក្រីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់។

ប្រធានរដ្ឋសភាថៃបានគំាទ្រចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ លោក ឈួន លីកផៃ បានប្រាប់ដល់ប្រធានរដ្ឋសភាកម្ពុជាថា ក្នុងនាមប្រធានរដ្ឋសភាថៃ លោកតែងតែយកចិត្តទុកចំពោះទំនាក់ទំនងប្រទេសទំាងពីរ។ លោកបន្តថា នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ រដ្ឋសភាថៃបានស្នើដល់រដ្ឋបាលឱ្យយកចិត្តទុកដាក់ដល់ពលករបរទេសទំាងអស់ ដែលកំពុងធ្វើការនៅក្នុងប្រទេស ក្នុងនោះមានពលករកម្ពុជាផងដែរ។

ជាមួយគ្នានេះប្រធានរដ្ឋសភាថៃ ក៏បានជម្រាបសម្តេចចក្រីថា លោកនឹងដឹកគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាន និង AIPA និងមហាសន្និបាត AIPA លើកទី៤៣ នៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។

សម្តេចពញាចក្រី និងលោក ឈួន លីកផៃ បានបង្ហាញក្តីរីករាយ ចំពោះសមិទ្ធផលទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ថៃ ក៏ដូចជារវាងរដ្ឋសភាទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិទំាងសងខាង និងបានរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។

គូសបញ្ជាក់ថា ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) នៅប្រទេសថៃរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក