ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋប្រមាណ ១១ម៉ឺននាក់បានចេញទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមាណ ១១ម៉ឺននាក់ បានទៅធ្វើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំនួន ១១៤ ៩៧១នាក់ បានចេញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

សេចក្ដីប្រកាសព័ត៌មានដដែល ឱ្យដឹងថា សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៩ ៥៣៧នាក់ អ្នកត្រូវបានលុបឈ្មោះចេញពីបោះឆ្នោត ចំនួន ៩ ០០៤នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ ចំនួន ៨២៥ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣ ២៩២នាក់។

ក្នុងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងបន្ថែមថា សរុបរយៈពេល ៨ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រជាពលរដ្ឋសរុបចំនួន ១១៤ ៩៧១នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី អ្នកដែលនឹងត្រូវលុបឈ្មោះចេញ មានចំនួន ៦៧ ៤០៦នាក់ អ្នកដែលកែតម្រូវទិន្នន័យ ចំនួន ៧ ១៤៤នាក់ និងអ្នកដែលផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣៦ ២៩១នាក់។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ តែដល់ពេលជិតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អត្តសញ្ញាណប័ណ្ណហួសសុពលភាព គឺមិនមានសិទ្ធិបោះឆ្នោតឡើយ។ មានសិទ្ធិបោះឆ្នោត ទាល់តែពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ ប៉ុន្តែប្រសិនជាមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណទាន់ពេលវេលាទេ មុនមួយខែបោះឆ្នោត ពលរដ្ឋអាចទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យ គ.ជ.ប ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋត្រូវទៅជួបគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតដើម្បីស្នើសុំការបោះពុម្ពចេញពីក្នុងបញ្ចីបោះឆ្នោតដែលជាឯកសារ គ.ជ.ប រៀបចំទុករួចជាស្រេច ដើម្បីយកឯកសារនោះទៅបញ្ជាក់នៅមេឃុំ ចៅសង្កាត់ គឺអាចនឹងប្រើប្រាស់សម្រាប់បោះឆ្នោតបានហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក