ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា-ចិន ចុះ MOU នាំចេញសំបុកត្រចៀកកាំកម្ពុជាទៅទីផ្សារចិន

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន។

ការចុះ MOU នាំចេញត្រចៀកកាំកម្ពុជាទៅប្រទេសចិននេះ គឺធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម លោក ឈួន ដារ៉ា, អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក កៅ កោសល, លោក ZENG Youmin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន, ថ្នាក់ដឹកនាំ មន្ត្រីក្រសួងពាណិជ្ជកម្ម និងសហព័ន្ធ សមាគម ក្រុមហ៊ុនដែលពាក់ព័ន្ធវិស័យ សំបុកត្រចៀកកាំជាច្រើនរូបផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក កៅ កោសល បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺផ្តោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ។ កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ។ ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន។ ជាពិសេសការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម។

ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន លោក ZENG Youmin បានមានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន មានបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងរួមចំណែកក្នុងការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិន។ លោកប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក៍បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានសហការគ្នាពិនិត្យលើអនុស្សរណៈនេះ យ៉ាងលម្អិត រហូតបានឈានដល់ការចុះហត្ថលេខានេះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានកោតសរសើរចំពោះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលបានខិតខំ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសៀមិន ក្នុងការរៀបចំឯកសារអនុស្សរណៈនៃការយោគយល់គ្នា និងឈាន ដល់ការចុះហត្ថលេខានាពេលនេះ។

លោកបានលើកឡើងថា បច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្ម បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដោយបានជំរុញគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាឱ្យធ្វើការ វិនិយោគ លើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់ គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានថ្លែងថា៖ «ពិតណាស់ថា គំនិតផ្តួចផ្តើមនេះគឺមានផែនការដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម កម្ពុជាទៅកាន់ប្រទេសចិន ជាពិសេស ផលិតផលសំបុកត្រចៀកកាំនេះ វាជាដំណឹងដ៏ល្អ និងឱកាសដ៏អស្ចារ្យ សម្រាប់វិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជាផងដែរ»។

លោកសង្ឃឹមថា ក្រោយពីចុះអនុស្សរណៈនៃការជំរុញការនាំចេញនេះនឹងចូលជាធរមាន ផលិតផលសំបុកត្រចៀកកាំកម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបានយ៉ាងច្រើន ដែលជាអត្ថប្រយោជន៍ ដល់វិស័យឯកជនកម្ពុជានៅក្នុងវិស័យសំបុកត្រចៀកកាំបានយ៉ាងច្រើននៅពេលអនាគតដ៍ខ្លីខាងមុខ។

គូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបទៅប្រទេសចិនចំនួន ២លាន៤សែនតោន ដែលមានតម្លៃសរុបចំនួន ១៩៤២លានដុល្លារ។ កសិផលដែលនាំចេញទៅចិនច្រើនជាងគេ គឺអង្ករ ចេក ស្វាយ និងមៀនជាដើម។ ជាមួយគ្នានេះកម្ពុជា និងចិន ក៏នឹងជំរុញការងារនាំចេញកសិផលកម្ពុជា គឺម្រេច ត្រីប្រា ពោត ផលិតផលវ៉ារីវប្បកម្មសត្វព្រៃ សត្វក្នុងទឹកដែលបរិភោគបាន និងសំបុកត្រចៀកកាំជាដើម។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម នៅក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន ៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី ១តោន ទៅ ១,៥តោនក្នុងមួយខែ។ សំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១៥០០-២០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក