ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋាភិបាលគ្រោងចាយលុយជិត ១ម៉ឺនលានដុល្លារក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងចាយលុយក្នុងឆ្នាំ២០២៣ មានចំនួន ៣៩ ២០៦ ២០៥លានរៀល ដែលស្មើនឹងជាង ៩ ៨០០លានដុល្លារអាមេរិកមានកំណើន ១៣% បើធៀបនឹងគម្រោងចំណាយឆ្នាំ២០២២ ក្នុងនោះចំណាយលើប្រាក់ខែមន្ត្រីអស់ជាង ៥ ៧០០លានដុល្លារអាមេរិក និងចំណាយសម្រាប់ការវិនិយោគនិងសងបំណុលជាង ៤ពាន់លានដុល្លារអាមេរិក។

យោងតាមខ្លឹមសារសង្ខេបសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយគណៈរដ្ឋមន្ត្រី លុយជិត ១ម៉ឺនលានដុល្លារនេះត្រូវចំណាយលើវិស័យចំនួន៤ធំៗ ដែលមានដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច។

ឆ្នាំ២០២៣ ក្រសួងអប់រំនៅតែទទួលបានការទម្លាក់ថវិការពីរដ្ឋច្រើនជាងគេដដែលមានមានតម្លៃប្រមាណជិត ១ពាន់លានដុល្លារ ក្រសួងសុខាភិបាលទទួលបានជាង ប្រាំពីររយលានដុល្លារ ក្រសួងការពារជាតិជិត ប្រាំពីររយលានដុល្លារ ប្រហាក់ប្រហែលនិងក្រសួងសាធារណការ ខណៈក្រសួងមហាផ្ទៃ ទទួលបានជាង ៥៦០លានដុល្លារអាមេរិក ហើយក្រសួងសង្គមកិច្ច ទទួលបានជាង ៣៦៧លានដុល្លារអាមេរិក។

បើតាមក្រសួងសេដ្ឋកិច្ច ថវិការសម្រាប់ឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីបន្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញតាមគន្លងប្រក្រីតភាពថ្មីជាមួយនឹងជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២៣ មានគោលនយោបាយអទិភាពជាច្រើនដែលរួមមានការ តម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះពីហានិភ័យអតិផរណា ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

បន្ថែមលើនេះថវិកាឆ្នាំ២០២៣ ក៏នឹងត្រូវបែងចែកទៅ លើការបន្តអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីអន្តរាគមន៍លើផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គម្រោងអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ជាពិសេសគឺធានាជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២៣ និងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក