ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកម្ពុជាបង្កើនការចំណាយថវិការដ្ឋក្នុងឆ្នាំ២០២១ ជិត១០ភាគរយដើម្បីរក្សាលំនឹងជីវភាពប្រជាជន

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលបានបង្ហាញនូវការងារដែលសម្រេចបានក្នុងឆ្នាំ២០២១ ហើយអ្វីដែលជាកត់សម្គាល់នោះគឺរដ្ឋបានចំណាយថវិការជាតិជិត ១០០ភាគរយនៃច្បាប់ថវិកាជាតិដើម្បីអន្តរាគមន៍ជួយរក្សាលំនឹងជីវភាពប្រជាជនក្នុងអំឡុងពេលដែលកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងការចំណាយសរុបថវិការដ្ឋ ក្នុងឆ្នាំ២០២១ អនុវត្តបានប្រមាណ ស្មើនឹង ៩៨,១% នៃច្បាប់ហិរញ្ញវត្ថុ និងកើនឡើង ៩,៨% ធៀបនឹងឆ្នាំ២០២០ លោកថាកំណើនគួរឱ្យកត់សម្គាល់នៃចំណាយ ចំណាយនេះ គឺដោយសារការកើនឡើងខ្ពស់នៃចំណាយអន្តរាគមន៍ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ដើម្បីរក្សាលំនឹងជីវភាពប្រជាជន ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងអ្នកបាត់បង់ការងារ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិការណ៍កម្ពុជាបានប្រឈមនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកថា៖ «ថវិកាឆ្នាំ២០២១ ត្រូវសន្និដ្ឋានថា ជាគោលនយោបាយដ៏មានប្រសិទ្ធភាព ដែលអាចឆ្លើយតបទៅ នឹងបញ្ហាប្រឈម និងហានិភ័យផង ទាំងក្នុង និងក្រៅប្រទេស ហើយត្រូវបានប្រសិទ្ធនាមថាជា “ថវិកាប្រយុទ្ធការពារ អាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះ ទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន»

រដ្ឋាភិបាលគ្រោងចំណាយថវិការប្រមាណ ៧ ៥០០លានដុល្លារក្នុងឆ្នាំ២០២១ ថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ដោយហេតុផលថា ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា។

គំរោងចំណាយនេះបានប៉ះពាល់ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលបានរំខាន និងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ព្រមទាំងបានបង្ហាញនូវបច្ច័យអវិជ្ជមានកាន់តែច្បាស់ តាមរយៈការធ្លាក់ចុះនៃលទ្ធផលនៃការប្រមូលចំណូលក្នុងស្រុកក្នុងឆ្នាំ២០២១ ធៀបនឹងចំណូលក្នុងស្រុកដែលប្រមូលបានក្នុងឆ្នាំ២០២០។

ទោះជាបែបនេះក្ដីដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះជំងឺរាតត្បាតនេះរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជំនួយសង្គម ជួយដល់ជនងាយរងគ្រោះដែលបានចាប់ផ្ដើមតាំងពីខែមិថុនា ឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះមានរយៈពេលជាង ២ឆ្នាំហើយដែលបានបើកផ្ដល់សាច់ប្រាក់ដល់ពលរដ្ឋជិត ៧០ម៉ឺនគ្រួសារ ដែលមានមនុស្សប្រមាណ ៣លាននាក់ ចំណាយអស់ជាង ៨០០លានដុល្លារ។

ជំងឺរាត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២១ បានធ្វើឱ្យការប្រមូលចំណូលក្នុងស្រុកជារួមរបស់កម្ពុជា សម្រេចបានទាបជាងលទ្ធផលក្នុងឆ្នាំ២០២០ តែសម្រេចបានខ្ពស់ជាងការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុប្រមាណ ៦,៤% ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ និងបានចូលរួមផ្ដល់លទ្ធភាពថវិកាក្នុងការបំពេញតម្រូវការនៃចំណាយសាធារណៈក្នុងការធ្វើអន្តរាគមន៍ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាក្នុងការគ្រប់គ្រងលើ "ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ព្រមទាំងបន្តរក្សាបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក