ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងមហាផ្ទៃដាក់យុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ជាដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរៀបចំបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសពុលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ បញ្ជូនទៅមេឃុំ ចៅសង្កាត់ ដើម្បីសហការជូនដំណឹង និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះមកបំពេញបែបបទ ថតរូប និងផ្ដិតស្នាមក្រយៅដៃ ទទួលយកអត្តសញ្ញាណប័ណ្ណថ្មីឱ្យទាន់ពេលវេលា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានបញ្ជាក់ថាការត្រៀមទាំងនេះគឺដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ក្រសួងបានជំរុញដល់ពលរដ្ឋដែលដល់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតឆ្នាំ២០២៣ ឱ្យទៅធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់គ្នា ខណៈអ្នកដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សាមីខ្លួនត្រូវធ្វើការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងទៅទំនាក់ទំនងអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទទទួលអត្តសញ្ញាណប័ណ្ណថ្មី។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធក្រសួងឱ្យដឹងនាំគណៈកម្មការជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។

ក្រសួងជំរុញដល់ពលរដ្ឋថា៖ «សូមផ្ដល់កិច្ចសហការគាំទ្រ និងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវទំនាក់ទំនងជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីមកបំពេញបែបបទប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ច្រកចេញចូលតែមួយ នៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៉ីអនម៉ល២ សែនសុខ រាជធានីភ្នំពេញ»

ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ១២ ៣៣៦ ២៣៥នាក់ ក្នុងនោះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១ ៦៧០ ៨៦២នាក់។

ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃបានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផ្តល់ជូនប្រជាពលរដ្ឋចាប់តាំង ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព ១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាព ត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ ១ ៧០០ ០០០សន្លឹក។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹតិ្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក