ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព្រមានចាត់វិធានការចំពោះអ្នកបើកបរ ឬម្ចាស់រថយន្តដែលល្មើសនឹងការណែនាំលើផ្លូវល្បឿនលឿន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តការបើកបរតាមគន្លងដែលបានកំណត់ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តដែលល្មើសការណែនាំនិងកំពុងល្បីក្នុងបណ្ដាញសង្គមយកមកអប់រំ។

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវម្ចាស់យានយន្តដែលកំពុងល្បីលើបណ្ដាញសង្គម ដែលបានល្មើសនឹងការណែនាំ ដើម្បីធ្វើការអប់រំ និងចាត់វិធានការច្បាប់។ ក្នុងនោះ ក្រសួងថា៖ «ការបើកបរដូចក្នុងវីដេអូនេះ ជាការបើកបរដែលមិនគោរពតាមការណែនាំ ដូច្នេះមិនត្រូវយកគំរូតាមនោះឡើយ»

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបើកបរត្រូវគោរពតាមការណែនាំ ក៏ដូចជាដើម្បីសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អក្នុងការធ្វើដំណើរ ក្រសួងបានបញ្ជាក់អំពីគន្លងដល់អ្នកបើកបរគ្រប់រូបដើម្បីយល់ច្បាស់ និងអនុវត្តតាម។

ក្នុងនោះ ក្រសួងឱ្យដឹងថា គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា គឺជាគន្លងខាងស្ដាំនៃផ្លូវល្បឿនលឿន សម្រាប់យានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ធម្មតាក្នុងល្បឿនដែលបានកំណត់។ មួយវិញទៀត ចំពោះគន្លងផ្លូវសម្រាប់ជែងគឺជាគន្លងសម្រាប់យានយន្តដែលមានបំណងចង់វ៉ាជែង យានយន្តដែលបើកបរខាងមុខខ្លួន ហើយបន្ទាប់ពីការវ៉ាជែងរួច គឺតម្រូវឱ្យត្រឡប់ចូលគន្លងចរាចរណ៍ធម្មតាវិញជាដាច់ខាត។

យ៉ាងណាមិញ ចំពោះគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ គឺជាគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែករណីចាំបាច់បន្ទាន់ណាមួយតែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក