ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ថាគណបក្សប្រជាជនមិនល្អឥតខ្ចោះនោះទេតែជាគណបក្សដែលចេះទទួលខុសត្រូវ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះនោះទេ តែជាគណបក្សដែលរក្សាភាពអត់ធ្មត់ និងចេះទទួលខុសត្រូវ។

ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែង ដោយប្រៀបធៀបគណបក្សប្រជាជនទៅនឹងជីវិតមនុស្សម្នាក់ដែលអាចទទួលរងនូវការរិះគន់តិះទៀន ហើយពេលខ្លះក៏ទទួលរងនូវការប្រឌិតរឿងវាយប្រហារមកលើផងដែរ។ តែអ្វីដែលសំខាន់ គឺការរក្សាភាពអត់ធ្មត់ ដើម្បីទុកពេលវេលាបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវហើយធ្វើដោយការទទួលខុសត្រូវ។

លោកបន្ថែមថា៖ «ពិតណាស់ដំណើររីកចម្រើនរបស់បុគ្គលម្នាក់ គឺប្រៀបបានទៅនឹងដើមឈើដែលដំាក្នុងផ្ទះបៃតង និងដើមឈើដែលដំាក្នុងបរិយាកាសខាងក្រៅ។ ដើមឈើដែលដំាក្នុងផ្ទះបៃតងអាចមានកម្រិតសុវត្ថិភាពខ្ពស់ព្រោះមិនមានខ្យល់បោកបក់ និងអាចទទួលបាននូវការថែទាំដិតដល់ ហើយឫសកែវនៃដើមឈើនេះក៏អាចលូតលាស់តាមសម្រួល ប៉ុន្តែមិនប្រាដកថាអាចមានជីវិតរឹងមាំយូរអង្វែងបានទ្បើយ ជាពិសេសនៅក្នុងកាលៈទេសៈដែលជួបបញ្ហាធំៗមកប៉ះមកយាយី។ ចំណែកឯដើមឈើដែលដាំក្នុងបរិយាកាសខាងក្រៅ ប្រាកដណាស់ គឺតែងបានជួបនូវឧបសគ្គ ព្យុះ ភ្លៀង ផ្គរ រន្ទៈ ជាប្រចាំដែលធ្វើឱ្យឫសកែវធ្វើការយ៉ាងលំបាកវេទនាដើម្បីទប់ទល់ទៅនឹងឧបសគ្គ។ ក្នុងន័យនេះ បញ្ហាលំបាកលំបិននានាក្នុងដែលកើតមានទ្បើងក្នុងជីវិត អាចនឹងជួយជាបំណិនជីវិតសម្រាប់បុគ្គលគ្រប់រូបក្នុងការកសាង និងអភិវឌ្ឍខ្លួន ដោយផ្អែកលើភាពចាស់ទុំ និងបទពិសោធន៍ដែលបានឆ្លងកាត់»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក