ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្មលោក ឌិត ទីណា បានសម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីរៀបចំផែនការសម្រាប់អភិវឌ្ឍន៍គ្រាប់ពូជស្រូវនៅកម្ពុជា។ ការសម្រេចបង្កើតនេះគឺក្រោយពេលដែលទទួលបានការណែនាំពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រី ឌិត ទីណា បានតែងតាំងលោក ចាន់ ចេស្តា ជាប្រធានក្រុមការងារនេះ ដែលអមដោយសមាជិកចំនួន ១៣នាក់ផ្សេងទៀត ដែលមានភារកិច្ចក្នុងការរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផលិតកម្មគ្រាប់ពូជស្រូវដើម្បីរួមចំណែកក្នុងយុទ្ធសាស្ត្រកាត់បន្ថយការចំណាយថ្លៃដើមផលិតក្នុងផលិតកម្មដំណាំស្រូវ ចាត់ចែងអនុវត្តផលិតកម្មគ្រាប់ពូជស្រូវតាំងពីដំណាក់កាលផលិតពូជគ្រឹះ ពូជចុះបញ្ជី ពូជវិញ្ញាបនបត្ររហូតដល់ស្រូវចំណី។

ក្រុមការងារនេះក៏មាននាទីក្នុងការសម្របសម្រួលការងារជាមួយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនផ្សេងៗ ដែលកំពុងប្រកបរបរផលិតកម្ម និងអាជីវកម្មស្រូវអង្ករ សិក្សានិងធ្វើសារពើភ័ណ្ឌលើទ្រព្យសម្បត្តិនៃគម្រោង Agricultural Quality Improvement Project ព្រមទាំងសិក្សាវាយតម្លៃបរិមាណស្រូវពូជ ដែលត្រូវផ្គត់ផ្គង់ជូនប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ឲ្យរកវិធីសាស្ត្រផលិតពូជស្រូវក្នុងស្រុក ដោយថាការផលិតគ្រាប់ពូជស្រូវបានក្នុងស្រុកគឺធានាបាននូវលទ្ធភាពផ្គត់ផ្គង់ពូជស្រូវដែលស្របតាមតំបន់នាថ្ងៃខាងមុខ។

សម្ដេចតេជោថា៖ «ដោយចាប់ផ្ដើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋនៃការអប់រំមុនទិញផងហើយអាចប្រជាពលរដ្ឋរបស់យើងគាត់ទិញពូជសុទ្ធឬក៏យកស្រូវរបស់យើងក៏ដូចជាមួយនឹងស្រូវពូជ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក