ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសាធារណការនឹងពិភាក្សាជាមួយក្រុមហ៊ុនចិនឱ្យបន្តអត់យកថ្លៃលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរហូតដល់ចប់ពិធីបុណ្យអុំទូក

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនចិនឱ្យបន្តអនុគ្រោះមិនយកថ្លៃលើអ្នកបើកបរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រហូតដល់ចប់ពិធីបុណ្យអុំទូកខាងមុខនេះ។

ជាមួយគ្នានេះលោកក៏នឹងពិភាក្សា និងសម្រួលជាមួយក្រុមហ៊ុនចិនថា តើអាចអនុគ្រោះនៅពេលមានពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុដែលគ្រោងធ្វើនៅដើមខែធ្នូ ឆ្នាំ២០២២ ឬពិធីបុណ្យជាតិដទៃៗទៀត ឬអត់?

លោកបានបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងក្រុមហ៊ុនសាងសង់ចិន គឺបានកំណត់ច្បាស់ថាមានរយៈពេល ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០១-៣១ ខែតុលា អនុញ្ញាតឱ្យពលរដ្ឋបើកបរតាមផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុដោយមិនគិតថ្លៃ។

តែយ៉ាងណាលោករដ្ឋមន្ត្រីសាធារណការបានបញ្ជាក់ថា លោកបានពិភាក្សាជាមួយក្រុមហ៊ុនចិននោះហើយក្នុងការបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញដែលឆ្លងកាត់លើផ្លូវល្បឿនលឿន ខណៈសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះនឹងផុតការអនុគ្រោះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោករដ្ឋមន្រ្តីសាធារណការបានអំពាវនាវឱ្យអ្នកដំណើរទំាងអស់កុំចតរថយន្តដើម្បីឈបថតរូបអនុស្សាវិរីយ៍នៅលើផ្លូវល្បឿនលឿននេះឱ្យសោះពីព្រោះវាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក