ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

រដ្ឋបាលរាជធានីភ្នំពេញពិភាក្សាជាមួយអ្នកត្រួតពិនិត្យអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបង្ក្រាបអាជីវកម្មបញ្ចាំខុសច្បាប់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិភាក្សាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំដើម្បីស្វែងរកវិធានការពង្រឹងការងារបង្ក្រាបអាជីវកម្ម បញ្ចាំ និងប្រាតិភោគដោយអនុប្បទានខុសច្បាប់នៅពេលអនាគត។

ជំនួបនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញដែលដឹកនាំដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងសមាគមអាជីវកម្មបញ្ចាំ និងប្រតិភោគដោយអនុប្បទានផងដែរ។

គួរឱ្យដឹងថាជំនួបនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញមានវិធានការក្ដៅចុះបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ជាច្រើនកន្លែងកាលពីកន្លងទៅរឹបអូសបានម៉ូតូជាច្រើនរយគ្រឿង ដែលមានខ្លះពាក់ព័ន្ធនឹងអំពើចោរកម្ម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក