ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងសាធារណការខកចិត្តនឹងក្រុមហ៊ុនដែលសាងសង់ផ្លូវជាតិ២ និងផ្លូវជាតិលេខ២២

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លោកបង្ហាញការខកចិត្ត ចំពោះក្រុមហ៊ុនសាងសង់ដែលសុំពន្យារពេលសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាច្រើនលើកជាច្រើនសារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៧ ខែតុលាថា លោកមិនសូវសប្បាយចិត្តចំពោះគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ឡើយ ខណៈក្រុមហ៊ុនកូរ៉េសុំពន្យារពេលសាងសង់ឱ្យរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៣ ដែលពេលវេលាក្រសួងកំណត់គឺឱ្យរួចរាល់នៅខែមេសា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ផ្លូវជាតិលេខ២ (ភ្នំពេញ ទៅតាកែវ) និងផ្លូវជាតិលេខ២២។ យើងបានបើកការដ្ឋានសាងសង់ផ្លូវនេះ ជាធម្មតាតាមការគ្រោងទុក ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវធ្វើឱ្យហើយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែក្រុមហ៊ុនសាងសង់មានការយឺតយ៉ាវ សុំពន្យារសាងសង់រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ឥឡូវនេះផ្លូវនេះធ្វើបានតែ ៩០ភាគរយនៅឡើយ។ ដូច្នេះក្រុមហ៊ុនសុំស្នើសុំពន្យារម្តងទៀតរហូតដល់ខែ៥ ឆ្នាំ២០២៣»។

បើតាមលោក ស៊ុន ចាន់ថុល កន្លងមកក្រសួងសាធារណការបានជួបពិភាក្សាការងារជាមួយភាគីកូរ៉េដើម្បីសិក្សាលើគុណភាពផ្លូវទាំងពីរនេះធ្វើយ៉ាងណាឱ្យផ្លូវទាំងនេះសាងសង់ដោយមានបច្ចេកទេស គុណភាព និងរឹងមាំបានយូរអង្វែង។ ជាមួយគ្នានេះក្រសួងក៏តែងតែចុះទៅត្រួតពិនិត្យលើបច្ចេកទេសសាងសង់ផ្លូវទាំងនេះអស់ជាច្រើនលើកមកហើយ។ ប៉ុន្តែការសាងសង់គឺមិនត្រូវតាមបច្ចេកទេសត្រឹមត្រូវឡើយ។

ការណ៍នេះហើយលោកបាននិយាយថា៖ «យើងមិនចង់ឮពាក្យថា ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើផ្លូវជាប់រហូត ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូនចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង។ យើងខ្ញុំមិនចង់ឮ»៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក