ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងនាំចេញផ្លែមៀនជាផ្លូវការទៅកាន់ប្រទេសចិននៅចុងខែតុលានេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសម្ពោធសមិទ្ធផលថ្មីមួយទៀត ក្នុងការនាំចេញផ្លែមៀនជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ដោយថាវានឹងជួយលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិជាដើម។

ថ្លែងក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ប្រទេសចិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម លោករដ្ឋមន្ត្រី ឌិត ទីណា ថាការនាំចេញផ្លែមៀនជាផ្លូវការនេះគឺជាសមិទ្ធផលទីបីរបស់កម្ពុជាដែលត្រូវបានអនុម័តទៅប្រទេសចិនបន្ទាប់ពីត្រីប្រា និងពោតនាឆ្នាំនេះ។

លោកបន្តថា លទ្ធផលដែលសម្រេចបាននេះកើតចេញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបញ្ជាក់គុណភាពសុវត្ថិភាព ក៏ដូចជាបើកទីផ្សារថ្មីប្រកបដោយសក្តានុពលសម្រាប់កសិផលកម្ពុជា ដោយសំដៅចូលរួមលើកកម្ពស់ប្រាក់ចំណូល និងជីវភាពអ្នកដាំមៀន ជំរុញការអភិវឌ្ឍ វិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកថា៖ «មុនឈានដល់ការសម្រេចនៃការដាក់សម្ពោធការនាំចេញផ្លែមៀនទៅប្រទេសចិន ជាផ្លូវការនេះ ភាគីកម្ពុជា-ចិន បានធ្វើការរួមគ្នាអស់រយៈពេល៣ឆ្នាំ ដើម្បីពិនិត្យពីលក្ខខណ្ឌតម្រូវការ អនាម័យ ការពិនិត្យមើលទីផ្សារ ក៏ដូចជាការចុះបញ្ជីជាផ្លូវការនៅចម្ការមៀន និងរោងចក្រវេចខ្ចប់ជាដើម»។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wertian បានថ្លែងក្នុងពិធីសម្ពោធនេះដែរថា វាគឺជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិននិងកម្ពុជា ដោយនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា។

លោក Wang Wertian ឱ្យដឹងបន្ថែមថា គិតចាប់ពីឆ្នាំ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ២លាន៤សែនតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបចំនួន ១៩៤២លានដុល្លារ។ ក្នុងនោះ ការនាំចេញរួមមាន ចេក ផ្លែស្វាយ ត្រីប្រា ពោត និងផ្លែមៀន។

លោកឯកអគ្គរដ្ឋទូតចិនជឿជាក់ថា កសិផលរបស់កម្ពុជាដែលមានគុណភាពល្អជាច្រើនប្រភេទទៀត នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងចិន និងកម្ពុជានឹងឈានដល់កម្រិតមួយថ្មី ដែលនឹងជួយដល់ការអភិវឌ្ឍន៍នៃសហគមន៍។

បច្ចុប្បន្ននេះ ចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ របស់កម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ និងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបានផងដែរ។ ដោយក្នុងចំណោមចម្ការមៀនចំនួន ៧៤ មានខេត្តប៉ៃលិនចំនួន ៤០ចម្ការ បាត់ដំបង ២៨ចម្ការ និងបន្ទាយមានជ័យ ចំនួន ៦ចម្ការ។ រីឯរោងចក្រវេចខ្ចប់ រួមមាន ខេត្តកណ្ដាលចំនួន ១រោងចក្រ បាត់ដំបង ៣រោងចក្រ ប៉ៃលិន ២រោងចក្រ និងខេត្តព្រះសីហនុ ២រោងចក្រ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក