ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនបារាំងមួយបរិច្ចាកថ្នាំពេទ្យមួយចំនួនធំដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Bailly-Creat Laboratory បរិច្ចាកថ្នាំពេទ្យចំនួន ១០មុខ ជូនកាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនដល់មណ្ឌលសុខភាពនៅតាមខេត្តឆ្ងាយៗ។ ការបរិច្ចាកនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ថ្លែងតំណាងឱ្យប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អគ្គលេខាធិការកាកបាទក្រហមលោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណចំពោះ ប្រធានក្រុមហ៊ុន Bailly-Creat Laboratory លោក Patrick CHOAY ដែលបានយកអំណោយថ្នាំពេទ្យទាំងនេះមកជូនកាកបាទក្រហមកម្ពុជា។ លោកស្រីមានប្រសាសន៍បន្ថែមថាកាកបាទក្រហមកម្ពុជា នឹងធ្វើការបែងចែក ហើយនាំយកអំណោយថ្នាំពេទ្យទាំងនេះទៅចែកជូនដល់មណ្ឌលសុខភាព ដែលនៅតាមបណ្តាខេត្តឆ្ងាយៗ សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជួយក្នុងការព្យាបាលជំងឺរបស់បងប្អូនប្រជាពលរដ្ឋ។

ប្រធានក្រុមហ៊ុន Bailly-Creat Laboratory លោក Patrick CHOAY ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបានអនុវត្តការងារបានយ៉ាងល្អប្រសើរ ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗនៅប្រទេសកម្ពុជា។

Bailly Creat គឺជាក្រុមហ៊ុនឱសថបារាំងដែលមានឯកទេសក្នុងការផលិត និងផលិតថ្នាំទម្រង់ស្ងួតដែលផលិតថ្នាំបានជាង ១២ពាន់លានគ្រាប់ក្នុងឆ្នាំ និងបាននាំទៅលក់ជាង ៣០ប្រទេសក្នុងពិភពលោក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក