ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីទទួលយកសេចក្ដីថ្លែងការណ៍គណបក្សភ្លើងទៀនថ្កោលទោសអ្នកដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅលើហ្វេសបុកផេករបស់សម្ដេចថា៖ «ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់ខ្ញុំកាលពីម្សឹលម៉ិញថ្ងៃទី២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»។

ក្នុងសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានប្រកាសបដិសេធចំពោះការចោទប្រកាន់អំពីទំនាក់ទំនងរវាងគណបក្ស និងលោក សម រង្ស៊ី ក៏ដូចជាថ្កោលទោសដែរតែមិនចំឈ្មោះលើអ្នកដែលប្រមាថព្រះមហាក្សត្រ។

គណបក្សមួយនេះបានលើកឡើងថា៖ «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»

សេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សបានប្រកាសថាគ្មានអ្នកណាម្នាក់ ឬគណបក្សណាមួយអាចបញ្ជាលើដំណើរការការងារ និងការធ្វើសេចក្ដីសម្រេចចិត្តរបស់គណបក្សបាននោះទេ។

ការប្រកាសរបស់គណបក្សភ្លើងទៀននាពេលនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលមានដូចជាលោក ទាវ វណ្ណុល លោក សុន ស័យ និងលោក ថាច់ សេដ្ឋា ចេញមកបញ្ជាក់ពីជំហររបស់ខ្លួនចំពោះការថ្លែងការណ៍ប្រមាថដល់ព្រះមហាក្សត្រដោយទណ្ឌិត សម រង្ស៊ី។ ក្នុងនោះដែរសម្ដេចតេជោ ក៏បានបង្ហាញពីសញ្ញាដែលបក្សភ្លើងទៀនអាចនឹងត្រូវរលាយផងដែរ ប្រសិនជាគណបក្សនេះមានទំនាក់ទំនងជាមួយ សម រង្ស៊ី។

សម្ដេចតេជោ បានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីច្បាប់នយោបាយគឺមិនឱ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយនឹងទណ្ឌិតនោះ ដូច្នេះតម្រុយនៃដំណាក់កាលមួយគឺកំពុងប្រឈមនឹងបក្សមួយនេះ។

សម្ដេចថា៖ «ដូច្នេះអ្វីដែលអ្នកឯងគួរធ្វើត្រូវតែបញ្ជាក់ឲ្យបានច្បាស់តើការអះអាងរបស់សមរង្ស៊ីថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិដែលកាលពីឆ្នាំកន្លងទៅតែងតែមានការប្រមាថព្រះមហាក្សត្រថាជារឿងត្រឹមត្រូវឬមិនត្រឹមត្រូវ? ចំណុចនេះខ្ញុំចង់បានការធានាមួយពីសំណាក់អស់លោកហើយអស់លោកកុំនិយាយថានេះគឺជារឿងគំរាមកំហែងអស់លោកត្រូវដឹងថាខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាលខ្ញុំត្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារព្រះមហាក្សត្រ រាជានិយម ការពាររាជបល្ល័ង្គ។ ខ្ញុំមិនឱ្យអ្នកបំពានបានទេ»

គួរបញ្ជាក់ផងដែរថា ទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នរស់នៅប្រទេសបារាំងធ្លាប់ជាប្រធានបក្ស សម រង្ស៉ី មុនប្រែក្លាយជាបក្សភ្លើងទៀន បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួង ស្ថាប័ននានា រួមទាំងប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក