ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក អ៊ាង សុផល្លែត កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល

សេអ៊ូល៖ តំណាងកម្ពុជាចូលរួមពិធីគម្រប់ខួប១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លោក អ៊ាង សុផល្លែត បានបង្ហាញនូវមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងរបស់វិទ្យាស្ថាន និងបានថ្លែងអំណរគុណចំពោះការចូលរួមរបស់វិទ្យាស្ថាននេះក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតងនៅកម្ពុជាផងដែរ។

ថ្លែងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរបស់វិទ្យាស្ថានរយៈពេល១០ឆ្នាំ និងបានគូសបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបានរំលេចអំពី ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបធ្វើវិសោធនកម្ម នៅឆ្នាំ២០២១ ដែលជំរុញលើកកម្ពស់ ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិនិយោគបៃតង។

លោកប្រធានប្រតិភូកម្ពុជា បានថ្លែងដោយធ្វើការរំលេច នូវគម្រោងមួយចំនួន រួមទាំងការអភិវឌ្ឍធនធានមនុស្ស លើវិស័យថាមពលអ៊ីដ្រូសែនបៃតង ការអភិវឌ្ឍសហគមន៍គ្មានការបញ្ចេញកាបូន ការផលិតថង់ពីសារធាតុ ដែលងាយរលាយ (Biodegradable plastic) ជំនួសថង់ប្លាស្ទិក ដែលនៅកម្ពុជា សម្បូរនូវវត្ថុធាតុដើមស្រាប់ និងគម្រោងដទៃទៀត ដែលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល អាចពិនិត្យ ពិចារណាចូលរួម ចំណែកក្នុងដំណើរការអភិវឌ្ឍ បៃតងរបស់កម្ពុជា។

សូមបញ្ជាក់ថា ប្រតិភូកម្ពុជាដែលដឹកនាំ ដោយលោករដ្ឋលេខាធិការ រួមមាន លោកអគ្គនាយក និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាននិងកំពុងចូលរួមព្រឹត្តិការណ៍អមនានា និងកិច្ចប្រជុំ រួមមាន ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល ២.កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ៣. ព្រឹត្តិការណ៍អមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជា» ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក