ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សភ្លើងទៀនថ្កោលទោសដោយមិនចំឈ្មោះលើអ្នកប្រមាថព្រះមហាក្សត្រ

គណបក្សភ្លើងទៀនបានប្រកាសបដិសេធចំពោះការចោទប្រកាន់អំពីទំនាក់ទំនងរវាងគណបក្ស និងលោក សម រង្ស៊ី ក៏ដូចជាថ្កោលទោសដែរតែមិនចំឈ្មោះលើអ្នកដែលប្រមាថព្រះមហាក្សត្រ។

សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា គណបក្សភ្លើងទៀនបានលើកឡើងថា៖ «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។

សេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សមួយនេះបានប្រកាសថាគ្មានអ្នកណាម្នាក់ ឬគណបក្សណាមួយអាចបញ្ជាលើដំណើរការការងារ និងការធ្វើសេចក្ដីសម្រេចចិត្តរបស់គណបក្សបាននោះទេ។

ការប្រកាសរបស់គណបក្សភ្លើងទៀននាពេលនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលមានដូចជាលោក ទាវ វណ្ណុល លោក សុន ស័យ និងលោក ថាច់ សេដ្ឋា ចេញមកបញ្ជាក់ពីជំហររបស់ខ្លួនចំពោះការថ្លែងការណ៍ប្រមាថដល់ព្រះមហាក្សត្រដោយទណ្ឌិត សម រង្ស៊ី។ ក្នុងនោះដែរសម្ដេចតេជោ ក៏បានបង្ហាញពីសញ្ញាដែលបក្សភ្លើងទៀនអាចនឹងត្រូវរលាយផងដែរ ប្រសិនជាគណបក្សនេះមានទំនាក់ទំនងជាមួយ សម រង្ស៊ី។

សម្ដេចតេជោ បានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីច្បាប់នយោបាយគឺមិនឱ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយនឹងទណ្ឌិតនោះ ដូច្នេះតម្រុយនៃដំណាក់កាលមួយគឺកំពុងប្រឈមនឹងបក្សមួយនេះ។

សម្ដេចថា៖ «ដូច្នេះអ្វីដែលអ្នកឯងគួរធ្វើត្រូវតែបញ្ជាក់ឲ្យបានច្បាស់តើការអះអាងរបស់សមរង្ស៊ីថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិដែលកាលពីឆ្នាំកន្លងទៅតែងតែមានការប្រមាថព្រះមហាក្សត្រថាជារឿងត្រឹមត្រូវឬមិនត្រឹមត្រូវ? ចំណុចនេះខ្ញុំចង់បានការធានាមួយពីសំណាក់អស់លោកហើយអស់លោកកុំនិយាយថានេះគឺជារឿងគំរាមកំហែងអស់លោកត្រូវដឹងថាខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាលខ្ញុំត្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារព្រះមហាក្សត្រ រាជានិយម ការពាររាជបល្ល័ង្គ។ ខ្ញុំមិនឱ្យអ្នកបំពានបានទេ»។

គួរបញ្ជាក់ផងដែរថា ទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នរស់នៅប្រទេសបារាំងធ្លាប់ជាប្រធានបក្ស សម រង្ស៉ី មុនប្រែក្លាយជាបក្សភ្លើងទៀន បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួង ស្ថាប័ននានា រួមទាំងប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក