ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងជួបប្រធានាធិបតីអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលនោះទេសម្ដេចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី តាមទូរស័ព្ទនាប៉ុន្មានថ្ងៃខាងមុខ។

តាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសបុកនៅថ្ងៃទី២៧ ខែតុលានេះ សម្ដេចតេជោ បានឱ្យដឹងថាបន្ទាប់ពីបេសកម្មជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់វគ្គទី១ ត្រូវបញ្ចប់ សម្ដេចត្រូវពិនិត្យឯកសារជាច្រើនដែលជាការងារផ្ទៃក្នុងប្រទេស ខណៈការងារការបរទេសសម្ដេចក៏មានការងារទាក់ទងនឹងការប្រជុំអាស៊ាន ការប្រជុំ G20 និងការប្រជុំ APEC ដែលត្រូវដោះស្រាយ។

ក្នុងនោះផងដែរសម្ដេចក៏នឹងជួបជាមួយលោក ហ្សេលែងស្គី តាមទូរស័ព្ទដើម្បីពិភាក្សាគ្នាផងដែរ។

សម្ដេចតេជោសរសេរថា៖ «ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»។

នៅមិនទាន់ដឹងថាសម្ដេចតេជោ និងពិភាក្សាពីបញ្ហាអ្វីខ្លះជាមួយលោក ហ្សេលែនស្គី នោះទេ ខណៈនេះអាចហៅថាជាលើកដំបូងហើយដែលសម្ដេចតេជោ ហ៊ុន សែន មានជំនួបជាមួយប្រធានាធិតីអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកលើប្រទេសនេះតាំងពីខែកុម្ភៈមក។

កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក