ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ហ្វាំងឡង់សរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនិងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ហ្វាំងឡង់ កោតសរសើររកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ កាលពីដើមខែសីហាកន្លងទៅនេះ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក និងអាស៊ី នៃក្រសួងការបរទេសហ្វាំងឡង់ លោក Jari Sinkari បានកោតសរសើរកម្ពុជាដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំថ្នាក់

រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញកាលពីដើមខែសីហា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ។ ក្នុងនោះ លោកក៏បាន ជូនពរកម្ពុជា ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

គួរឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា និងហ្វាំងឡង់ បានប្រព្រឹត្តទៅ កាលពីសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងនោះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចែម វីឌ្យ៉ា និង អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក និងអាស៊ី នៃក្រសួងការបរទេសហ្វាំងឡង់ លោក Jari Sinkari។

ជាមួយគ្នា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចែម វីឌ្យ៉ា បានអរគុណដល់ប្រទេសហ្វាំងឡង់ ដែលបានផ្ដល់ជាជំនួយដល់កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក្នុងនោញ លោកក៏បាននិយាយអំពីស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជារៀបរាប់អំពីសកម្មភាពការងាររបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នេះផងដែរ។

យ៉ាងណាមិញ ភាគីទាំងពីរ បានកត់សម្គាល់ចំពោះកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងបានឯកភាពគ្នាថា កិច្ចពិគ្រោះយោបល់ទ្វេភាគីនេះគឺជាយន្តការដ៏ប្រសើរ មានប្រសិទ្ធភាព និង សំខាន់បំផុត ដែលជួយប្រទេសទាំងពីរឲ្យរកឃើញ និងពង្រីកបន្ថែមទៀតនូវវិស័យសក្ដានុពលនានាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងសកលលោកមួយចំនួន ដែលជាផលប្រយោជន៍ និងកង្វល់រួម។

គួរបញ្ជាក់ថា ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ ក្នុងនោះ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងធ្វើឡើងនៅទីក្រុង Helsinki នាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក