ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹកអ៊ុយក្រែន និយាយពីក្រុមជម្រើសជាតិអង់គ្លេស មុនជួបគ្នាវគ្គ ៨ក្រុមចុងក្រោយ EURO 2020

ស្កុតលែន៖ លោក Andriy Shevchenko អ្នកចាត់ការក្រុមជម្រើសជាតិអ៊ុយក្រែនបាននិយាយថា ជ័យជម្នះរបស់ក្រុមជម្រើសជាតិអង់គ្លេស ២-០ ទៅលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ មិនបានធ្វើឱ្យក្រុមលោកភ័យខ្លាចនោះទេ ផ្ទុយទៅវិញវាបានលើកទឹកចិត្តក្រុមរបស់លោកឱ្យកាន់តែមានការត្រៀមខ្លួនបានល្អបន្ថែមទៀត មុនឈានដល់ការប្រកួតនៅថ្ងៃអាទិត្យនេះ។ 

ក្រុមជម្រើសជាតិអ៊ុយក្រែន បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយរបស់ខ្លួនក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប EURO 2020 ក្រោយទម្លាក់ក្រុមជម្រើសជាតិស៊ុយអែដដោយលទ្ធផល ២-១ នាកីឡដ្ឋាន Hamden Park ទីក្រុង Glasgow ប្រទេសស្កុតលែន ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Zinchenko និងមួយគ្រាប់ទៀតពីកីឡាករ Artem Dovbyk ខណៈខ្សែការពារ​ Zinchenko ដែលជាកីឡាកររកគ្រាប់បាល់ទី១នោះ បានក្លាយជាកីឡាករល្អប្រចាំការប្រកួតនេះផងដែរ។

លោក Shevchenko បានលើកឡើងក្រោយចប់ការប្រកួតថា៖ "អង់គ្លេសគឺជាក្រុមដ៏អស្ចារ្យមួយ ហើយនិយាយឱ្យអស់ទៅសូម្បីតែកីឡាករបម្រុងក៏សុទ្ធតែមិនធម្មតាដែរ បូករួមជាមួយក្រុមការងារគ្រូបង្វឹកដែលមានកម្រិតខ្ពស់ទៀតនោះ ប្រាកដណាស់ថាពួកយើង (អ៊ុយក្រែន)​ នឹងត្រូវប្រុងប្រយ័ត្នបំផុតសម្រាប់ការប្រកួតដ៏តឹងតែងនេះ"។ លោកបន្តថា លោកបានទស្សនាការប្រកួតទាំងអស់របស់ក្រុមអង់គ្លេសកន្លងមក ហើយលោកទទួលស្គាល់ថាអង់គ្លេសគឺជាក្រុមមួយដែលមានការលំបាកសម្រាប់ការស៊ុតបញ្ចូលទី ប៉ុន្តែនេះមិនមែនជារឿងគួរឱ្យភ័យខ្លាចសម្រាប់ក្រុមលោកឡើយ។

អង់គ្លេសបានឈានឡើងដល់វគ្គ ៨ក្រុមចុងក្រោយនេះ ក្រោយពីទម្លាក់ក្រុមឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ ដោយលទ្ធផល ២-០ ពីគ្រាប់បាល់របស់កីឡាករ Manchester City , Raheem Sterling និងខ្សែប្រយុទ្ធ Harry Kane របស់ Spurs។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ុយក្រែន នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ នាកីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាវេលាម៉ោង ០២ទាបភ្លឺ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក