ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ឡាវ សាទរចំពោះការធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) រវាងរដ្ឋសភារបស់ប្រទេសទាំងពីរ

បាងកក៖ ប្រធានរដ្ឋសភាកម្ពុជា-ឡាវ បានវាយតម្លៃខ្ពស់និងសាទរចំពោះលទ្ធផលធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) ដែលបានឯកភាពគ្នា ក្នុងការឆ្លើយតបទៅនឹងតម្រូវការ របស់ស្ថាប័ននិងផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងសងខាងដែលស្របទៅនឹងសភាពការណ៍វិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។

ក្នុងជំនួបពិភាក្សា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ប្រធានរដ្ឋសភាកម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ និងសាទរ ចំពោះលទ្ធផលក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសឡាវ។ ក្នុងនោះ ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នា ធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) ដែលមានស្រាប់នេះឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័ន ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងសងខាង និងស្របទៅនឹងសភាពការណ៍វិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។

គួរឱ្យដឹងថា ជំនួបពិភាក្សានេះ ប្រពឹត្តទៅនៅក្រុងបាងកក ប្រទេសថៃ ខណៈពេលសម្ដេច ហេង សំរិន អញ្ជើញចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។

ក្នុងនោះ ប្រធានរដ្ឋសភាឡាវ ឱ្យដឹងបន្ថែមថា នៅចុងខែវិច្ឆិកាខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះ លោកក៏ បានសាទរចំពោះការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យ ក៏ដូចជាស្នើប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ឱ្យជួយជំរុញអ្នកវិនិយោគកម្ពុជា ទៅបណ្តាក់ទុនឱ្យច្រើននៅក្នុងប្រទេសឡាវផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ប្រធានរដ្ឋសភាឡាវ លោក សាយ សំភូន ភូមវិហាន បានអរគុណដល់រដ្ឋសភាកម្ពុជា ដែលបានទទួលយកមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវចំនួន ២៥នាក់ បានទៅសិក្សានិងដកស្រង់បទពិសោធន៍ក្នុងការរៀបចំមហាសន្និបាត AIPA ផងដែរ។

ជាការឆ្លើយតប ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍របស់ លោក សាយ សំភូន ភូមវិហាន ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការ។ សម្តេច បានគូសបញ្ជាក់ថា រដ្ឋសភាប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាវេទិកាអន្តរសភាតំបន់ និងពិភពលោក។

សម្ដេចចក្រីថា៖ «រដ្ឋសភាប្រទេសទាំងពីរក៏តែងបានជំរុញ និងគាំទ្រ និងលើកទឹកចិត្តដល់បក្ស និងរដ្ឋាភិបាលរៀងៗខ្លួន ក្នុងកិច្ចសហការគ្នាកាន់តែជិតស្និត និងស៊ីជម្រៅ ហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជូនប្រជាជាតិទាំងសងខាង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក