ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារប្រាប់ម្ចាស់រោងចក្រ និងសហគ្រាសអនុញ្ញាតកម្មករនិយោជិតឈប់សម្រាកថ្ងៃបុណ្យអុំទូកដោយទទួលបានប្រាក់ឈ្នួល

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ។ ក្រសួងបានប្រាប់ឱ្យម្ចាស់រោងចក្រ និងសហគ្រាសអនុញ្ញាតឱ្យកម្មករឈប់សម្រាកដោយមានប្រាក់ឈ្នួល។

ក្រសួងការងារបានបញ្ជាក់ថា រោងចក្រ និងសហគ្រាសណាដែលមិនអាចបញ្ឈប់សកម្មភាពបាន បើកាលណាអនុញ្ញាតឱ្យកម្មករឈប់សម្រាក ធ្វើឱ្យខូចប្រយោជន៍ដល់សាធារណជន ម្ចាស់រោងចក្រ និងសហគ្រាសនោះត្រូវបែងចែកឱ្យកម្មករនិយោជិតឈប់សម្រាកទៅតាមថ្ងៃបុណ្យដោយមានការផ្លាស់វេនគ្នា ឬឈប់សម្រាកខុសពីថ្ងៃបុណ្យ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក។

ក្រសួងការងារបានប្រាប់ឱ្យម្ចាស់រោងចក្រ និងសហគ្រាសទាំងអស់ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

សូមរំលឹកថា រាជរដ្ឋាភិបាលបានផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ដោយសារតែកម្ពុជាមានភារកិច្ចដ៏សំខាន់គឺរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ តែយ៉ាងណានៅតាមបណ្តារាជធានីខេត្តមួយចំនួនបាន និងកំពុងត្រៀមរៀបចំពិធីបុណ្យអុំទូកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក