ចេះខាងខូច! លួចស្លាកលេខ និងក្លែងវីញ៉ែតពន្ធគយត្រូវសមត្ថកិច្ចក្របួចជាប់តាំងពីអ្នកលួច ដល់អ្នកលក់ឡាន
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធនឹងករណីលួចផ្លាកលេខរថយន្តជាច្រើនគ្រឿង និងមានក្លែងលតប័តបង់ពន្ធគយ (វីញ៉ែត)។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាជនសង្ស័យទាំង ៥នាក់ មានម្នាក់មានមុខរបរជាអ្នកទិញលក់ឡាន និងអ្នកពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀត។
វត្ថុតាងដែលចាប់យកបានរួមមានរថយន្តពីរគ្រឿង និងស្លាកលេខជាច្រើនសន្លឹក រួមទាំងវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្តជាច្រើនសន្លឹក និងវីញែត (លតាបត្ររថយន្តទេសចរណ៍) ក្លែងក្លាយពាក់កណ្តាលសម្រេច ចំនួន ១២៤សន្លឹកផងដែរ៕