ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញ សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និងដឹកជញ្ជូន ដល់មុខផ្ទះអ្នកទិញ។

ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬតាម QR Code ដែលបានភ្ជាប់ជូន។

ក្រសួងពាណិជ្ជកម្ម បានរៀបចំក្រុមការងារចាំទទួលការហៅចូល សម្របសម្រួលការ បញ្ជាទិញ និងទទួលសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

០១២ ៧៦៧ ០៤៣- ០៨៩ ៣៥៥ ៦៩៦- ០៦៩ ៥២៤ ៤៩៩- ០១៥ ៨០៥ ៣១៣- ០១៧ ៨៥៥ ០១១- ០១២ ៩១៧ ៧៦០- ០៦៩ ៣៣៦ ៦៦៧- ០១៧ ៨៨២ ៨៣៨- ០១០ ៤៤៧ ៣២៧- ០១៥ ៩០០ ០២៥- ០១៧ ៦៦៥ ៥៩៥- ០១៧ ៤៩២ ២៥៦- ០៩២ ៨៦៨ ៦៩៦។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ចល័តក្នុងរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋ។

រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥-២០ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន៣៨៦បាវ, មីជាតិ ចំនួន២៥៥៥កេស, ទឹកត្រី ៤០៥យួរ, ទឹកស៉ីអ៉ីវ ២៩៥យួរ, ត្រីខ ២៥៨យួរ និងទឹកសុទ្ធ ៥២យួរ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតម្លៃទាបជាងទីផ្សារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក