ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីអំពាវនាវដល់កម្លាំងប្រដាប់អាវុធត្រៀមខ្លួនឆ្លើយតបសភាពការណ៍ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី

កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធនិង អ្នកគាំទ្រគណបក្សប្រជាជនក៏ដូចជាអ្នកដែលប្រឆាំងទៅនឹងបុគ្គល សម រង្ស៊ី ត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលបង្កឡើងដោយទណ្ឌិតរូបនេះ។

ថ្លែងនៅក្នុងជំនួបមួយនិងពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៣ពាន់នាក់ នៅខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយការពាររាជានិយម ការពារព្រះមហាក្សត្រ រាជបាល័ង្គ និងសេចក្ដីសុខរបស់ប្រជាជាតិខ្មែរដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យត្រៀមខ្លួន សម្រាប់សភាពការណ៍ណាមួយដែលបង្កដោយ សម រង្ស៊ី ដែលអាចកើតមានឡើង។

សម្ដេចតេជោថ្លែងថា៖ «ខ្ញុំអំពាវនាវឲ្យកម្លាំងប្រដៅមុនទាំងអស់ប្រុងប្រៀបជាមួយនឹងសភាពការណ៍ទាំងឡាយដែលអាចកើត។ ហើយអំពាវនាវទៅដល់អ្នកគាំទ្រគណបក្សប្រជាជននិងគណបក្សដទៃដែលប្រឆាំងទៅនឹងបុគ្គលរូបនេះ ត្រៀមខ្លួនដើម្បីចូលរួមសកម្មភាពការពាររបបរាជានិយមការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្ររបស់យើង»

ប្រតិកម្មខ្លាំងៗរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺបន្ទាប់ពី សម រង្ស៊ី ដែលធ្លាប់ជាប្រធានបក្ស សម រង្ស៉ី មុនប្រែក្លាយជាបក្សភ្លើងទៀន បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួងស្ថាប័ននានាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក