ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងយុត្តិធម៌បញ្ជាឱ្យព្រះរាជអាជ្ញាចាត់វិធានការច្បាប់ជាបន្ទាន់លើ លោក សម រង្សុី ចំពោះករណីប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ និងតឹងរុឹងចំពោះលោក សម រង្សុី លើករណីប្រមាថអង្គព្រះមហាក្សត្រថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។

លិខិតផ្ញើទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៅព្រះរាជាណាចក្រកម្ពុជា ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ។

លិខិតដដែល ឱ្យដឹងបន្ថែមថា សម្តីដែលលោក សម រង្ស៊ី បាននិយាយនៅក្នុងវីដេអូដែលត្រូវបាន នឹងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ទង្វើនេះ គឺជាការរំលោភបំពានមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ ហើយការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសទៅតាមច្បាប់ដូចមានចែងក្នុងមាត្រា៤៣៧ នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រឹទ្ធ បានបញ្ជាឱ្យ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងចំពោះការប្រមាថខាងលើ ដោយអនុវត្តស្របតាមនីតិវិធីច្បាប់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក