ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដូនចាស់វ័យ ៨៥ឆ្នាំ រស់នៅស្រុកមេសាងសប្បាយចិត្តក្រោយទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ព្រៃវែង៖ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងថវិកាមួយចំនួនដល់ដូនចាស់វ័យ ៨៥ឆ្នាំ ដែលរស់នៅក្នុងផ្ទះទ្រុឌទ្រោមតែម្នាក់ឯង ក្នុងភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អ្នកស្រី ម៉ែន នារីសោភ័គ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងថវិកាមួយចំនួន ដើម្បីផ្ដល់ឱ្យអ្នកស្រី ជិន ភឿន អាយុ ៨៥ឆ្នាំ ដែលរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមតែម្នាក់ឯង ក្នុងភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ជាមួយគ្នា អ្នកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍របស់ ប្រធានកាកបាទក្រហម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្ដាំសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយផងដែរ។

លោកស្រីថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោកយាយ សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់លោកយាយ»។

យ៉ាងណាមិញ ដោយឃើញថា ផ្ទះរបស់លោកយាយមានសភាពចាស់ទ្រុឌទ្រោម និងដំបូលលិចទឹកផងនោះ អ្នកស្រី ម៉ែន នារីសោភ័គ បានអនុវត្តតាមការណែនាំរបស់ប្រធានកាកបាទក្រហមកម្ពុជា ដោយចាត់ឱ្យអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមេសាង សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ដើម្បីជួយជួសជុលផ្ទះ និងរៀបចំលំនៅដ្ឋានរបស់លោកយាយឱ្យបានសមរម្យ និងខ្ពស់ផុតពីទឹក ដោយមានបន្ទប់ទឹកក្នុងផ្ទះ ដែលមិននាំឱ្យលោកយាយពិបាកដើររកបន្ទប់ទឹកឆ្ងាយដូចមុន។ ក្នុងនោះ លោកស្រីបញ្ជាក់ថា ការចំណាយគឺជាបន្ទុករបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជាការឆ្លើយតប អ្នកស្រី ជិន ភឿន បានអរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីជីវភាពរស់នៅ និងអំណោយមនុស្សធម៌ដើម្បីជួយសម្រាលការលំបាក ក៏ដូចជាការជួយជួសជុលផ្ទះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក