ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធចំណូលចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភា្នក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុរយៈពេល ៣ខែបន្តទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលនៅចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ទោះបីមានការអនុគ្រោះរយៈពេល ៣ខែបន្តទៀត ប៉ុន្តែអាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់ប្រកាសពន្ធអាករ និប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ។ ជាមួយគ្នានេះអាជីវកម្មនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលបានណែនាំឱ្យបន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។

ការសម្រេចរបស់រាជរដ្ឋាភិបាលនេះ ដោយយល់ឃើញថាក្រោយកម្ពុជាបានបើកដំណើរការគ្រប់វិស័យ ដោយគ្រប់វិស័យគឺសុទ្ធសឹងតែងើបឡើងវិញយ៉ាងល្អប្រសើរ។ ដោយឡែកវិស័យទេសចរណ៍ ទោះបីចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយ។ ដូច្នេះ ការអនុគ្រោះនេះគឺធ្វើឡើងដើម្បីគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកត់សម្គាល់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ ប៉ុន្តែបញ្ហាប្រឈមមួយចំនួន គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការកើនឡើងនៃអតិផរណាបាន និងកំពុងបង្កនូវហានិភ័យ និងផ្តល់ផលប៉ះពាល់ដល់ការងើបឡើងវិញនូវសេដ្ឋកិច្ចសកលទាំងមូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក