ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្មេងប្រុសវ័យ ៧ឆ្នាំម្នាក់ស្លាប់ក្រោយប៉ះទង្គិចផ្ទួនៗក្នុងថ្នាក់ក្បាច់គុណយូដូ

តៃវ៉ាន់៖ ក្មេងប្រុសវ័យ ៧ឆ្នាំម្នាក់ដែលរស់នៅកោះតៃវ៉ាន់ ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ក្រោយហេតុការណ៍ប៉ះទង្គិចផ្ទួនៗក្នុងថ្នាក់កីឡាយូដូនៅសាលារបស់គេ ពោលគឺត្រូវបានមិត្តរបស់គេបោកផ្ទួនៗសារឡើងទៅវិញទៅមកចំនួន ២៧ម្តង។

មែនទែនទៅ! ហេតុការណ៍នេះបានកើតឡើងតាំងពីអំឡុងខែមេសាកន្លងទៅ ដោយក្មេងប្រុសនេះត្រូវបានគេដឹងថាមានបញ្ហាឈាមកកក្នុងខួរក្បាលដោយសារតែការប៉ះទង្គិច (បោក)​ ទៅលើកម្រាលហាត់កីឡាយូដូ ដែលមិត្តរួមថ្នាក់របស់គេ ព្រមទាំងគ្រូបង្ហាត់បានបង្ហាញ និងអនុវត្តក្នុងម៉ោងកីឡា។ ក្មេងប្រុសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនេះ ក្រោយមកបានធ្លាក់ទៅក្នុងស្ថានភាពសន្លប់បាត់ស្មារតី (Coma) និងស្ថិតក្រោមការសង្គ្រោះបន្ទាន់ដោយជំនួយបន្ថែមពីឧបករណ៍សង្គ្រោះ ភ្ជាប់ជាមួយអុកស៊ីសែន ដើម្បីរក្សាដង្ហើមរបស់គេ។ ប៉ុន្តែក្រោយមក បើយោងតាមសារព័ត៌មាននៅតៃវ៉ាន់បានចុះផ្សាយថា ឪពុកម្តាយរបស់ក្មេងនោះបានសម្រេចដកឧបករណ៍នោះចោលតែម្តង ក្រោយពីអស់សង្ឃឹមក្នុងការសង្គ្រោះអាយុជីវិតក្មេងនោះ បន្ទាប់ពីស្ថានភាពពសន្លប់មិនដឹងខ្លួនអស់ជាង ៧០ថ្ងៃ។

គ្រូបង្ហាត់របស់ក្មេងនោះដែលគេហៅឈ្មោះថា ហូ (HO) មានវ័យជាង ៦០ឆ្នាំទៅហើយ ត្រូវបានទទួលការចោទប្រកាន់ពីបទប៉ះពាល់ដល់រូបរាងកាយ នាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយត្រូវបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន យ៉ាងណាមិញលោកបានបង់ប្រាក់ធានានៅក្រៅឃុំ បណ្តោះអាសន្នចំនួន ១០ម៉ឺនដុល្លារតៃវ៉ាន់ថ្មី ស្មើនឹងប្រមាណជា ៣,៦០០ដុល្លាអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក