ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រកាសថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញញតិថ្កោលទោសយ៉ាងដាច់ខាតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលបានប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹង និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទៅលើទណ្ឌិតរូបនេះ ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តិអំពើប្រមាថដ៏ធ្ងន់ធ្ងរដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសង្កេតឃើញថា បុគ្គល សម រង្ស៊ី តែងតែបំពានទៅលើសិទ្ធិអ្នកដទៃ ជាពិសេសការប្រមាថទៅលើព្រះមហាក្សត្រ ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសសេ្នហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ បង្កឱ្យមានភាពចលាចលអនាធិបតេយ្យ និងប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេស ព្រោះព្រះមហាក្សត្រ គឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកមាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ថា អង្គព្រះមហាក្សត្រមិនអាចអ្នកណារំលោភបំពានបានឡើយ ហើយការប្រមាថចំពោះព្រះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសទៅតាមច្បាប់ដូចមានចែងក្នុងមាត្រា៤៣៧ នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ដោយឡែកការប្រើប្រាស់សិទ្ធិ សេរីភាព ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ដែលប្រការនេះត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសូមប្តេជ្ញាគោរពរាជបល្ល័ង្ក និងដង្ហែតាម អង្គព្រះមហាក្សត្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ហើយសូមបេ្តជ្ញាគោរពរដ្ឋធម្មនុញ្ញកម្ពុជាដែលប្រកាន់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក