ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌា បន្តអនុម័តវ៉ាក់សាំងប្រភេទទី៤ ដើម្បីចាក់ឱ្យប្រជាជនខ្លួន

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌានៅថ្ងៃអង្គារ ទី២៩ ខែមិថុនានេះ បានអនុម័តយល់ព្រមឱ្យប្រើប្រាស់វ៉ាក់សាំងមួយប្រភេទទៀតនៅក្នុងលក្ខខណ្ឌបន្ទាន់ (Emergency Use) ពោលគឺវ៉ាក់សាំងប្រភេទ Moderna ក្រោយពីរដ្ឋាភិបាលរបស់ឥណ្ឌា បានសម្រុកបង្កើនល្បឿននៃយុទ្ធនាការផ្តល់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបានរាយការណ៍ជាបន្តបន្ទាប់ក្នុងកំណត់ត្រាខ្ពស់បំផុតនៃអ្នកឆ្លង និងអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ជាពិសេស គឺអ្នករងគ្រោះដោយប្រភេទកូវីដ-១៩បម្លែងខ្លួនថ្មី Delta។

គួរឱ្យដឹងដែរថា Moderna គឺជាវ៉ាក់សាំងទី៤ហើយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ប្រជាជនឥណ្ឌា ដោយកន្លងគេឃើញថាប្រជាជាតិដែលមានចំនួនប្រជាជនសរុបជាង ១,៣ពាន់លាននាក់នេះ បានប្រើប្រាស់នូវប្រភេទវ៉ាក់សាំងចំនួន ៣គឺ វ៉ាក់សាំង Oxford-Astra Zeneca ដែលស្ថិតក្នុងយន្តការ Covishield, វ៉ាក់សាំង Covaxin ដែលអភិវឌ្ឍន៍ដោយទីស្នាក់ការ India Bharat Biotech​ និងមួយទៀតគឺវ៉ាក់សាំង Sputnik V របស់រុស្សី។

យ៉ាងណាក្តី បើតាមការឱ្យដឹងក្រោយកិច្ចប្រជុំរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ឥណ្ឌានឹងនៅតែបន្តសិក្សាពីលទ្ធភាពបន្ថែមទៀត ក្នុងការប្រើប្រាស់នូវវ៉ាក់សាំងដែលបានអភិវឌ្ឍន៍ដោយជោគជ័យរួចរាល់ផ្សេងៗទៀតរួមមាន Pfizer និង​ Jonhson & Jonhson ជាដើម។

គិតមកដល់បច្ចុប្បន្ននេះ ឥណ្ឌាបានចុះបញ្ជីការប្រើប្រាស់វ៉ាក់សាំងបានប្រមាណជាង ៣២៧លានដូសរួចហើយ បន្ទាប់ពីយុទ្ធនាការផ្តល់វ៉ាក់សាំងទ្រង់ទ្រាយធំថ្នាក់ជាតិ បានចាប់ផ្តើមដំណើរការកាលពីពាក់កណ្តាលខែមករា ២០២១កន្លងទៅ។ យ៉ាងណាមិញ មានប្រជាជនឥណ្ឌាតែប៉ុន្មាន ៥៧លាននាក់ ស្មើនឹងជាង ៦ភាគរយនៃចំនួនមនុស្សពេញវ័យប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់។

ឥណ្ឌាគឺជាប្រទេសលំដាប់ទី២លើពិភពលោកដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេប្រមាណ ៣០លាននាក់ ខណៈអ្នកស្លាប់មានសរុបប្រមាណជា ៣៩៨,០០០នាក់ទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក