ភ្នំពេញ៖ បវរកញ្ញាកម្ពុជាឆ្នាំ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលត្រឹមតែតារាងTop10នៅក្នុងកម្មវិធី Miss Grand International 2022 នៅប្រទេសឥណ្ឌណេស៊ី នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាកម្ពុជាឆ្នាំ២០២២ បានធ្លាក់នៅត្រឹមវគ្គជម្រុះបេក្ខនារីចំនួន១០នាក់ប៉ុណ្ណោះ។ ស្ថិតក្នុងតារាង១០ប្រទេស នាងបានថ្លែងសុន្ទរកថា Speech ក្រោមប្រធានបទបញ្ឈប់សង្រ្គាម និងអំពើហិង្សា( Stop The War and Violence)។
ក្នុងការថ្លែងសុន្ទរកថានោះ នាងបាននិយាយ៤ភាសាក្នុងរយៈពេលជាង២នាទី គឺអង់គ្លេស ខ្មែរ ឥណ្ឌូណេស៊ី និងថៃ ដោយនិយាយថានាងពិតជាឈឺចាប់នៅពេលឃើញករណីរំលោភបំពាន និងការប្រើអំពើហិង្សាកើតឡើង។ នាងចង់ឱ្យពិភពលោកមានក្តីស្រឡាញ់ មានសន្តិភាព និងគ្មានអំពើហិង្សាការរំលោភបំពាននៅក្នុងពិភពលោក ហើយនាងចង់ពាំនាំសំឡេងនេះទៅពិភពលោក។
គូសបញ្ជាក់ថា បវរកញ្ញាដែលស្ថិតក្នុង Top10មានដូចជាបវរកញ្ញាកម្ពុជា,បវរកញ្ញាប្រទេសម៉ូរីស,បវរកញ្ញាសាធារណរដ្ឋឆែក, បវរកញ្ញាប្រទេសព័រតូរីកូ, បវរកញ្ញាប្រទេសថៃ, បវរកញ្ញាប្រទេសអេស្ប៉ាញ,បវរកញ្ញាប្រទេសឥណ្ឌូណេស៊ី, បវរកញ្ញាប្រទេសប្រេស៊ីល, បវរកញ្ញាប្រទេសកូឡុំប៊ី, និងបវរកញ្ញាប្រទេសវេណេហ្ស៊ុយអេឡា។
សម្រាប់បវរកញ្ញាដែលស្ថិតក្នុង Top5 មានបវរកញ្ញាប្រទេសប្រេស៊ីល, បវរកញ្ញាប្រទេសឥណ្ឌូណេស៊ី, បវរកញ្ញាប្រទេសថៃ,កញ្ញាសាធារណរដ្ឋឆែក និងបវរកញ្ញាប្រទេសវេណេហ្ស៊ុយអេឡា៕
PHOTO: Miss Grand Cambodia