ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងទ័ពជើងគោកស្នើសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ហើយស្នើឱ្យតុលាការចាត់វិធានការច្បាប់

ភ្នំពេញ៖ កងទ័ពជើងគោកបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្សពួក ប្រសិនក្រុមនេះមកជាន់ទឹកដីកម្ពុជាភ្លាម។ ជាមួយគ្នានេះស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតចំពោះការប្រមាថអង្គព្រះមហាក្សត្រ ដោយគ្មានការលើកលែងជាដាច់ខាត។

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ ដោយបន្តប្រមាថដល់ព្រះមហាក្សត្រខ្មែរ។

កងទ័ពជើងគោកថា ការប្រមាថដ៏ធ្ងន់ធ្ងរនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើរដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

កងទ័ពជើងគោកបានប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រកម្ពុជាជានិច្ចនិរន្តរ៍។

បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបរបស់ ទណ្ឌិត សម រង្ស៊ី និយាយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»ហើយក៏បានចោទព្រះមហាក្សត្រថា ទ្រង់បានកាត់ដីថ្វាយដល់បរទេសថែមទៀតផងនោះ មានស្ថាប័ន ក្រសួង អាជ្ញាធរ រដ្ឋបាលខេត្តនានា បានប្រតិកម្ម និងថោ្កលទោសលោក សម រង្ស៊ី ជាបន្តបន្ទាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភាគច្រើន ក៏បានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលតែងតែប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក