ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: ពលរដ្ឋថ្កោលទោស លោក សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ

ពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា នេះបានសម្ដែងការមិនពេញចិត្ត និងបានថ្កោលទោស លោក សម រង្សុី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រ ពួកគេចាត់ទុកទណ្ឌិតរូបធ្វើនយោបាយកាន់តែផុងខ្លួនជ្រៅងើបលែងរួច ហើយកាន់តែគ្មានអ្នកគាំទ្រ។

ពលរដ្ឋរស់នៅក្នុងខេត្តពោធិសាត់ អ្នកស្រី ណោ យឿន អាយុ ៦៧ឆ្នាំ បានឱ្យដឹងថា៖ «ទទួលយកមិនបានទេក្មួយ ព្រោះយើងប្រមាថអ៊ីចឹង។ ឧទាហរណ៍ ដូចប្រមាថម៉ែឪរបស់យើងអ៊ីចឹង! គាត់ចិញ្ចឹមយើងតាំងពីតូចមក ដល់តែពេលមកប្រមាថអ៊ីចឹង យើងគាំទ្រយ៉ាងម៉េចកើត»


អ្នកស្រីបន្តថា៖ «បរាជ័យហ្នឹងឯងក្មួយ! ឧទាហរណ៍ដូចប្រមាថម៉ែឪរបស់យើង ដែលខំចិញ្ចឹមយើងមក ឧទាហរណ៍ដូចគ្នាអ៊ីចឹងឯង! (ការប្រមាថស្ដេច) ដូចម៉ែឪយើងបង្កើតហ្នឹង។ ហើយដល់មកប្រមាថអ៊ីចឹងទាំងចិត្តខ្ញុំ ចិត្តទាំងអស់គ្នាវាអត់ មានចិត្តអីនឹកឃើញថា ជួយគាំទ្រកើត (គាំទ្រ លោក សម រង្សុី) វាអត់ទេ!។

ជាមួយគ្នានេះលោក សយ ឈឺន អាយុ ៦២ឆ្នាំ ក៏បានឱ្យដឹងផងដែរថា៖ «សម្ដេចមានប្រសាសន៍មុននេះថា គេមានប្រហារជេរដល់ព្រះមហាក្សត្រ ប្រមាថដល់គាត់ បើ់ជេរតែគាត់ក៏គាត់មិនតូចចិត្តដែរ តែត្រូវជេរដល់ព្រះមហាក្សត្រអ៊ីចឹង! ខ្ញុំដល់លឺអ៊ីចឹង វាតូចចិត្តដែរ អន់ចិត្តដែរ។ [..] បើសិនជាអ្នកនោះ ដឹកនាំប្រទេសមិនអាចនៅទេស្ដេច ឬក៏ព្រះពុទ្ធសាសនាគឺអត់នៅទេ ពិតជាបាត់បង់ហើយ»


លោកបន្តថា៖ «ប្រជាពលរដ្ឋយើងបោះឆ្នោតនៅស្រុកខ្មែរ អ៊ីចឹងខ្មែរយើងនៅទូទាំងប្រទេសគាំទ្រព្រះមហាក្សត្រ បើលោកអស់នៅតែប្រើ វោហាសព្ទ ឬក៏គោលនយោបាយរបៀបហ្នឹង មានតែរលាយទៅហើយ! មានតែបាត់បង់ទៅទេ អត់មានអីនឹងកើនឡើងទេ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ពេជ្រ សារីម លើកឡើងថា៖ «ទេមិនត្រូវការប្រមាថនោះទេ! បើអ្នកប្រមាថអ៊ីចឹង មនុស្សហ្នឹងវាឈ្លើយហួស។ [..] វាមិនដែលបានយូរអង្វែងនោះទេ អ្នកប្រមាថអ៊ីចឹងច្រើនតែអាយុខ្លីហើយ មនុស្សអញ្ចឹងអាយុមិនសូវវែងទេ»


លោក ខ្វា ហ៊ីម អាយុ ៦៧ឆ្នាំ បាននិយាយថា៖ «ប្រជាពលរដ្ឋអត់គាំទ្រទេ! ប្រហាក់ប្រហែលព្រះមហាក្សត្រគាត់បដិសេដចោលទៅហើយ គាត់មិនគោរពឡើយ យើងយកជាផ្លូវការអត់បានទេមនុស្សហ្នឹង!»


កាលពីថ្ងៃម្សិលមិញនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ក៏បានចេញសេចក្ដីថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ លោក សម រង្សុី ដែលបាននិយាយពេញៗមាត់ថា «ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។

ក្នុងនោះ លោក ស្វាយ ស៊ីថា ឱ្យដឹងបន្ថែមថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺមិនអាចទទួលយកបានចំពោះការប្រមាថម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិ៣ជំនាន់ ដែលការប្រមាថនេះមិនអាចអត់ឱនឱ្យជាដាច់ខាត។

ទន្ទឹមគ្នានោះ ក្រសួង និងស្ថាប័ននានា ក៏ដូចជារដ្ឋបាលខេត្ត មួយចំនួនក៏បានចាប់ផ្តើមចេញសេចក្តីថ្កោលទោសលោក សម រង្ស៊ី ជាបន្តបន្ទាប់ផងដែរ។

នៅព្រឹកថ្ងៃទី២៥ ខែតុលានេះផងដែរ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ជាង ៥ពាន់នាក់នៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមក្នុងយុទ្ធនាការប្រឆាំងទៅនឹងលោក សម រង្ស៊ី ដែលបានប្រមាថមាក់ងាយដល់អង្គព្រះមហាក្សត្រ ដោយថាការប្រមាថមាក់ងាយនេះគឺជារឿងដែលមិនអាចទទួលយកបាននឹងត្រូវតែថ្កោលទោសទាំង សម រង្ស៊ី និងគណបក្សដែលភ្ជាប់ខ្លួនជាមួយជននេះ។

សម្ដេចតេជោថា៖ «ទាំងព្រះសង្ឃទាំងគ្រហស្ថ សូមងើបឈរឡើងប្រឆាំងទៅនឹងជនក្បត់ជាតិ ហើយនិងបក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិនេះ។ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាពនៃទឹកដីរបស់យើង»


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក