ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការបរទេសកម្ពុជាអះអាងថាពុំបានចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុន OL Group ធ្វើអាជីវកម្មនៅកម្ពុជាឡើយ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើឡូហ្គូ និងត្រាក្លែងបន្លំរបស់ក្រសួងការបរទេស។

ក្រសួងការបរទេស បានអះអាងថា ក្រសួងពុំដែលចេញលិខិត ឬអនុញ្ញាតឱ្យក្រុមហ៊ុនខាងលើនេះធ្វើអាជីវកម្មនៅកម្ពុជាឡើយ។

ការចេញមុខមកបំភ្លឺនេះ ធ្វើឡើងក្រោយពីឃើញក្រុមហ៊ុន OL Football Cambodia បានផ្សព្វផ្សាយនូវលិខិតជាភាសាអង់គ្លេសនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ក្រុមហ៊ុនទទួលបានការយល់ព្រមពីក្រសួងការបរទេសកម្ពុជាឱ្យក្រុមបាល់ទាត់ OL របស់បារាំងចូលមកកម្ពុជា។

ក្រសួងការបរទេសអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ករណីនេះឱ្យបានឆាប់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក