ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ចាត់ទុកការប្រមាថព្រះមហាក្សត្រដោយលោក សម រង្ស៉ី ជាទង្វើស្មោកគ្រោក

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី បានថ្កោលទោសនិងមិនអាចទទួលយកបាននូវពាក្យសម្ដីប្រមាថព្រះមហាក្សត្រដោយទណ្ឌិត សម រង្ស៉ី។ លោកចាត់ទុកការប្រមាថនេះជាទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ដែលបង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជា។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះថា ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។

លោកថា ទង្វើនេះមិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ (សម រង្ស៉ី) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។

លោកបានប្រាប់ទៅទណ្ឌិត សម រង្ស៉ី ថាឲ្យបញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា៖ «ការធ្វើនយោបាយរបៀបលោកនេះហើយដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់ និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ»

ថ្លែងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ជាង៥ពាន់នាក់នៅក្នុងខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ការប្រមាថមាក់ងាយព្រះមហាក្សត្រដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់ត្រកូល សម គឺជារឿងដែលមិនអាចទទួលយកបាននឹងត្រូវតែថ្កោលទោសទាំង សម រង្ស៊ី និងគណបក្សដែលភ្ជាប់ខ្លួមជាមួយជននេះ។

សម្ដេចតេជោថា៖ «ទាំងព្រះសង្ឃទាំងគ្រហស្បត្ថសូមងើបឈរឡើងប្រឆាំងទៅនឹងជនក្បត់ជាតិ ហើយនិងបក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិនេះ។ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាពនៃទឹកដីរបស់យើង»

ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ននានាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក