ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹទ្ធសភា និងរដ្ឋសភា ប្រកាសថ្កោលទោសចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា បានប្រកាសរួមគ្នាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រខ្មែរ។

ព្រឹទ្ធសភា បានចាត់ទុកបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតដោយរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលចែងថាអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។

ទាំងព្រឹទ្ធសភា និងរដ្ឋសភា សូមប្រឆាំង និងថ្កោលទោសជាដាច់ខាត ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាទំាងមូល។

ព្រឹទ្ធសភា និងរដ្ឋសភាបានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិរូបនេះទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយដាច់ខាតមិនអាចលើកលែងបានឡើយ។

ព្រឹទ្ធសភា និងរដ្ឋសភា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋខ្មែរឱ្យបានដាច់ខាត ក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈទាំងអស់។

ជាមួយគ្នានេះ ព្រឹទ្ធសភា និងរដ្ឋសភា បេ្តជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក និងជាពិសេសការពារអង្គព្រះមហាក្សត្រ ដោយមិនឱ្យនរណាមករំលោភបំពានបានជាដាច់ខាត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក