ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការកំពុងជំរុញកិច្ចចរចា ដើម្បីឈានដល់បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈកម្មការប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំនោះ ក្រសួងនិងក្រុមហ៊ុនចិន បានពិនិត្យ និងពិភាក្សាលើកិច្ចព្រមព្រាងក្របខណ្ឌ និងកំពុងពិនិត្យជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

លោកបានបញ្ជាក់កាលពីចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនេះអាចនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមលោក ស៊ុន ចាន់ថុល កន្លងមកក្រសួងសាធារណការបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement)នៅថ្ងៃខាងមុខ ដើម្បីឱ្យទាន់ការចុះហត្ថលេខាចរចាកិច្ចព្រមព្រៀងសម្បទាននៅត្រឹមចុងឆ្នាំ២០២២ ដើម្បីត្រៀមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២នេះ ក្រសួងធ្លាប់បានឱ្យក្រុមហ៊ុនចិន China Railway International Group Co.,Ltd (CRIG) សិក្សាលើគម្រោងនេះអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែអត់មានលទ្ធផល ទើបរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងសាធារណការសហការជាមួយក្រុមហ៊ុនចិនមួយទៀតគឺក្រុមហ៊ុន CRBC ជាអ្នកសិក្សាលើបច្ចេកទេសសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលក្រុមហ៊ុនមួយនេះក៏ធ្លាប់បានសិក្សាអំពីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុផងដែរ។

លោករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែង ១៣៥គីឡូម៉ែត្រ ក្រសួងគ្រោងត្រៀមចំណាយថវិកាជាង ២ពាន់លានដុល្លារអាម៉េរិក។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ដែលផ្លូវល្បឿនលឿនមួយនេះនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ ជាពិសេសពង្រីកទំហំពាណិជ្ជកម្ម និងដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។

ក្រៅពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រសួងសាធារណការក៏មានគម្រោងផ្សេងៗទៀតផងដែរ ក្នុងនោះមានគម្រោងសាងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងគម្រោងពង្រីកការដឹកជញ្ជូនផ្លូវទឹកតាមទន្លបាសាក់ជាដើម។

សូមបញ្ជាក់ថា កម្ពុជាមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុដែលមានប្រវែង ១៨៧គីឡូម៉ែត្រ ដោយបានបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ផ្លូវមួយខ្សែនេះ ចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ២ពាន់លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក