៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

នាយករដ្ឋមន្ត្រីប្រាប់ទៅដល់សមាជិកគណបក្សមួយដែលពាក់ព័ន្ធនឹងសមរង្ស៊ីឲ្យផ្ដាច់ខ្លួនចេញ

ពោធិ៍សាត់៖ ហាក់បីដូចជាមិនបន្ធូរបន្ថយទៀតទេ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យសមាជិកគណបក្សដែលមានជាប់ពាក់ព័ន្ធជាមួយនឹង សម រង្ស៊ី ឲ្យផ្ដាច់ខ្លួនចេញពីគណបក្សមួយនេះ ដោយថាមិនអាចឲ្យមាន «គណបក្សក្បត់ជាតិ» នោះទេ។

ការប្រកាសនេះធ្វើឡើងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនាន់ប្រមាណ ៥០០០នាក់នៅក្នុងខេត្តពោធិ៍សាត់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សម្ដេចថា៖ «អ្នកទាំងឡាយដែលបានផ្សារភ្ជាប់ខ្លួនជាមួយនឹងគណបក្ស ដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះ គួរតែចាកចេញផ្ដាច់ខ្លួនចេញអំពីក្រុមជនក្បត់ជាតិនេះ។ បើមិនដូច្នោះអ្នកអាចរោងទទួលនូវផលវិបាកផ្សេងៗនេះមិនមែនជាការគំរាមកំហែងនោះទេក៏ប៉ុន្តែនេះជារឿងពិត។ នៅក្នុងប្រទេសមួយមិនអាចអនុញ្ញាតឲ្យមានបក្សក្បត់ជាតិបាននោះទេ»

ទោះជាយ៉ាងណានាយករដ្ឋមន្ត្រី សម្តេចតេជោ មិនបានបញ្ចេញឈ្មោះគណបក្សនោះទេ។ តែមហាជនសង្ស័យថាជាគណបក្សភ្លើងទៀនដែលធ្លាប់ជាអតីតបក្ស សម រង្ស៉ី របស់លោក សម រង្ស៉ី។

ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួងស្ថាប័ននានាផងដែរ៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក