ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS:​ នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋចូលរួមប្រឆាំងក្រុមដែលប្រមាថព្រះមហាក្សត្រ

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងយុទ្ធនាការប្រឆាំងទៅនឹងជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថមាក់ងាយដល់អង្គព្រះមហាក្សត្រ។

ថ្លែងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ជាង ៥ពាន់នាក់នៅក្នុងខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ការប្រមាថមាក់ងាយព្រះមហាក្សត្រដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ត្រកូល សម គឺជារឿងដែលមិនអាចទទួលយកបាននឹងត្រូវតែថ្កោលទោសទាំង សម រង្ស៊ី និងគណបក្សដែលភ្ជាប់ខ្លួមជាមួយជននេះ។ 

សម្ដេចតេជោថា៖ «ទាំងព្រះសង្ឃ ទាំងគ្រហស្បតិ៍ សូមងើបឈរឡើងប្រឆាំងទៅនឹងជនក្បត់ជាតិ ហើយនិងបក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិនេះ។ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាពនៃទឹកដីរបស់យើង»

ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ននានាផងដែរ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក