ពោធិសាត់៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថាសម្ដេចនិងទៅជួបពលរដ្ឋនៅក្នុងខេត្តព្រៃវែងនៅថ្ងៃទី៣០ ខែតុលា។
ដំណើរចូលទៅជួបពលរដ្ឋនេះគឺក្នុងបេសកកម្មជួយជនរងគ្រោះពីទឹកជំនន់ដែលសម្ដេចតេជោបានធ្វើដំណើរតាមបណ្ដាខេត្តនៅជុំវិញបឹងទន្លេសាបនិងបញ្ចប់នៅថ្ងៃទី២៦ ខែតុលា និងបន្តឡើងវិញនៅថ្ងៃទី២៩ ខែតុលា។
សរសេរនៅក្នុង facebook page ទាំងព្រឹកព្រហាម ថ្ងៃទី២៥ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ថា៖ «ព្រឹកនេះបន្ទាប់ពីជួបប្រជាជននៅខេត្តពោធិ៍សាត់ខ្ញុំត្រូវចេញទៅបាយថ្ងៃត្រង់នៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីកាបញ្ចប់ការងារនៅខេត្តកំពង់ឆ្នាំងថ្ងៃ២៦ ខ្ញុំត្រូវត្រឡប់ចូលភ្នំពេញដើម្បីដឹកនាំការងារចាំបាច់ដោយខានមិនបានគឺការប្រជុំគណៈរដ្ឋមន្ត្រីឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្ងៃ២៩ តុលា ខ្ញុំត្រូវទៅកាន់ខេត្តកំពង់ធំ និងថ្ងៃទី៣០ តុលា ត្រូវទៅកាន់ខេត្តព្រៃវែង»។
ឃើញថាកាលពីចុងសប្តាហ៍មុន និងសប្តាហ៍នេះសម្ដេចតេជោ បានចំណាយពេលជាច្រើនដើម្បីចុះជួបជាមួយនឹងប្រជាពលរដ្ឋរងគ្រោះពីទឹកជំន់នដោយផ្ទាល់ក៏ដូចជាមន្ត្រីរាជការនៅតាមបណ្ដាខេត្តទាំងនោះ។
ខេត្តដែលសម្ដេចបានចំណាយពេលទៅទាំងនោះរួមមានដូចជាខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់៕







PHOTO: KOK KY

