ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ រាជបល្ល័ង្ក និងអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក និងការពារអង្គព្រះមហាក្សត្រ ដោយមិនឱ្យនរណាមករំលោភបំពានបានជាដាច់ខាត។

គណបក្សប្រជាជនប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយ ម្តងទៀតរបស់ជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្សពួកដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

គណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិរូបនេះទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

គណបក្សប្រជាជននឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ឱ្យអស់ពីកម្ពុជា។

ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ និងក្រសួង ស្ថាប័ននានាក៏បានចាប់ផ្តើមចេញសេចក្តីថ្កោលទោសលោក សម រង្ស៊ី យ៉ាងផុសផុលផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក