ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌អំពាវនាវឱ្យចាត់វិធានការច្បាប់លើទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ក្រសួងយុត្តិធម៌ចាត់ទុកការប្រមាថរបស់លោក សម រង្ស៊ី មកលើព្រះមហាក្សត្រខ្មែរ ថាជាអំពើក្បត់ជាតិប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។

ក្រសួងបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់លើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យជាដាច់ខាត។

ក្រសួងយុត្តិធម៌បានថ្លែងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូប សូមបេ្តជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើងខ្ញុំទំាងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពនិងព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ក៏បានចេញសេចក្តីថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ លោក សម រង្ស៊ី ដែលបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។

លោក ស្វាយ ស៊ីថា បាននិយាយថា លោកក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបានចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ៣ជំនាន់នេះឡើយ ដែលការប្រមាថនេះមិនអាចអត់ឱនឱ្យជាដាច់ខាត។

ទន្ទឹមនេះក៏មានមន្ត្រីរាជការជាច្រើនចាប់ផ្តើមចេញសេចក្តីថ្កោលទោសលោក សម រង្ស៊ី ជាបន្តបន្ទាប់ផងដែរ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក