ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារាជធានីភ្នំពេញណែនាំពលរដ្ឋបោសសម្អាត និងចងទង់ជាតិនៅមុខផ្ទះ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញណែនាំពលរដ្ឋនៅរាជធានីភ្នំពេញចូលរួមថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន របៀបរៀបរយសាធារណៈ នៅតាមមុខផ្ទះ និងតាមដងផ្លូវសាធារណៈ ដើម្បីត្រៀមស្វាគមន៍នូវដំណើររបស់គណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសនានាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីធ្វើឱ្យកិច្ចប្រជុំដ៏ធំដែលឆ្នាំនេះកម្ពុជាធ្វើការម្ចាស់ផ្ទះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំពលរដ្ឋបោសសម្អាតទីធ្លាមុខផ្ទះឲ្យបានស្អាតបាត ត្រូវប្រមូល និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវរៀបចំដាក់ដងទង់ជាតិ និងចងទង់ជាតិនៅមុខផ្ទះឱ្យបានត្រឹមត្រូវដើម្បីបង្ហាញអត្តសញ្ញាណជាតិក្នុងការលើកកម្ពស់កិត្យានុភាពជាតិសក្តិសមជាប្រជាជាតិមួយដែលមានវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់។

សម្រាប់ពលរដ្ឋជាម្ចាស់ទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសំណង់នានាដែលស្ថិតនៅអមតាមដងផ្លូវសាធារណៈ ក៏ត្រូវធ្វើរបងបិទបាំងនៅមុខទីតាំងដីទំនេរ និងរបងហ៊ុព័ទ្ធការដ្ឋានរបស់ខ្លួន ដោយត្រូវកែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យបរិស្ថានឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះម្ចាស់ការដ្ឋានសំណង់នានាទាំងអស់ ត្រូវផ្អាកការងារសាងសង់ជាបណ្តោះអាសន្ននៅក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់។

រដ្ឋបាលរាជធានីភ្នំពេញ សូមការយោគយល់អធ្យាស្រ័យ និងសូមអភ័យទោសទុកជាមុនដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញចំពោះការរំខាន និងកកស្ទះតាមដងផ្លូវមួយចំនួនដោយសារអាជ្ញាធរត្រូវការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់គណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិដែលនឹងអញ្ជើញមកកម្ពុជា។

កងកម្លាំងរាជអាវុធហត្ថ និងអាជ្ញាធរក្រុងភ្នំពេញជាច្រើនរូប នឹងត្រូវដាក់ពង្រាយនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញដើម្បីត្រៀមការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅដើមខែវិច្ឆិកាខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បាន និងកំពុងតែជួសជុលផ្លូវសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ ដោយក្រាល និងអ៊ុតកៅស៊ូថ្មីផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក